ពេលហោរាយេរេមាបានប្រាប់គ្រប់សេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យលោកប្រាប់ដល់ជនទាំងឡាយរួចអស់ហើយ នោះពួកសង្ឃ ពួកហោរា និងបណ្ដាជនទាំងអស់ ក៏ចាប់លោក ដោយពោលថា អ្នកត្រូវស្លាប់ហើយ!
ម៉ាថាយ 21:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គាត់ក៏ចាត់អ្នកបម្រើផ្សេងទៀតច្រើនជាងមុនឲ្យទៅ តែគេប្រព្រឹត្តនឹងអ្នកទាំងនោះដូចគ្នា។ ព្រះគម្ពីរខ្មែរសាកល ម្ចាស់ចម្ការក៏ចាត់ពួកបាវបម្រើផ្សេងច្រើនជាងមុនឲ្យទៅម្ដងទៀត ប៉ុន្តែពួកគេក៏ធ្វើដល់អ្នកទាំងនោះដូចគ្នាដែរ។ Khmer Christian Bible គាត់ក៏ចាត់ពួកបាវបម្រើផ្សេងទៀតច្រើនជាងលើកទីមួយឲ្យទៅ ប៉ុន្ដែពួកគេបានធ្វើចំពោះអ្នកទាំងនោះដូចលើកមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យមក។ ប៉ុន្តែ ពួកអ្នកថែចម្ការបានធ្វើបាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថៅកែក៏ប្រើបាវដទៃជាច្រើនជាងមុនឲ្យទៅទៀត តែគេប្រព្រឹត្តនឹងបាវទាំងនោះបែបដូចគ្នា អាល់គីតាប ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យមក។ ប៉ុន្ដែ ពួកអ្នកថែចម្ការបានធ្វើបាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។ |
ពេលហោរាយេរេមាបានប្រាប់គ្រប់សេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យលោកប្រាប់ដល់ជនទាំងឡាយរួចអស់ហើយ នោះពួកសង្ឃ ពួកហោរា និងបណ្ដាជនទាំងអស់ ក៏ចាប់លោក ដោយពោលថា អ្នកត្រូវស្លាប់ហើយ!
ប៉ុន្តែ ពួកអ្នកធ្វើចម្ការបានចាប់ពួកអ្នកបម្រើរបស់គាត់ គេវាយម្នាក់ សម្លាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្ម។
នៅទីបំផុត គាត់ចាត់កូនប្រុសរបស់គាត់ឲ្យទៅជួបពួកគេ ដោយគិតថា "គេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន"
ទ្រង់ក៏ចាត់ពួករាជបម្រើផ្សេងទៀតឲ្យទៅ ដោយមានរាជឱង្ការថា "ចូរប្រាប់អស់អ្នកដែលយើងបានអញ្ជើញថា មើល៍ យើងបានរៀបចំភោជនាហាររបស់យើងរួចរាល់ហើយ គេបានសម្លាប់គោ និងសត្វបំប៉នធាត់ៗ ហើយអ្វីៗក៏រួចរាល់អស់ដែរ សូមអញ្ជើញមកពិធីមង្គលការនេះចុះ"