លុះប្រហែលជាម៉ោងប្រាំបួនព្រឹក លោកក៏ចេញទៅ ឃើញមនុស្សខ្លះទៀតឈរទំនេរនៅទីផ្សារ
ម៉ាថាយ 20:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏និយាយទៅគេថា "ចូរអ្នករាល់គ្នាទៅធ្វើចម្ការដែរទៅ ខ្ញុំនឹងបើកប្រាក់ឈ្នួលឲ្យតាមត្រឹមត្រូវ" គេក៏ទៅ។ ព្រះគម្ពីរខ្មែរសាកល ក៏និយាយនឹងអ្នកទាំងនោះថា: ‘ចូរពួកអ្នកទៅចម្ការទំពាំងបាយជូរដែរចុះ ហើយខ្ញុំនឹងឲ្យអ្វីក៏ដោយដែលសមរម្យ ដល់ពួកអ្នក’ Khmer Christian Bible គាត់ក៏និយាយទៅអ្នកទាំងនោះថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ ខ្ញុំនឹងឲុ្យឈ្នួលត្រឹមត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ប្រាប់គេថា ចូរអ្នកទាំងឡាយ នាំគ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ ខ្ញុំនឹងបើកឲ្យ តាមត្រឹមត្រូវ គេក៏ទៅ អាល់គីតាប គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ |
លុះប្រហែលជាម៉ោងប្រាំបួនព្រឹក លោកក៏ចេញទៅ ឃើញមនុស្សខ្លះទៀតឈរទំនេរនៅទីផ្សារ
ពេលព្រះយេស៊ូវយាងផុតពីទីនោះ ទ្រង់ទតឃើញបុរសម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងទារពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។
ពីដើមអ្នករាល់គ្នាខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ តែព្រះបានលាងសម្អាតអ្នករាល់គ្នា បានញែកអ្នករាល់គ្នាជាបរិសុទ្ធ បានរាប់អ្នករាល់គ្នាជាសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដោយសារព្រះវិញ្ញាណនៃព្រះរបស់យើងរួចហើយ។
ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់ខ្លួនដោយសុចរិត និងយុត្តិធម៌ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយម្នាក់នៅស្ថានសួគ៌ដែរ។
ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកនិយាយហើយនិយាយទៀតអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿដល់ព្រះ បានខំប្រឹងធ្វើការល្អអស់ពីចិត្ត។ សេចក្ដីទាំងនេះល្អប្រសើរណាស់ ក៏មានប្រយោជន៍ដល់មនុស្សផង។
ដូច្នេះ ចូរប្រុងប្រៀបគំនិតរបស់អ្នករាល់គ្នាឲ្យមានសកម្មភាពឡើង ទាំងដឹងខ្លួន ហើយមានចិត្តសង្ឃឹមទាំងស្រុងលើព្រះគុណ ដែលព្រះយេស៊ូវគ្រីស្ទនឹងផ្តល់មកអ្នករាល់គ្នា នៅថ្ងៃដែលព្រះអង្គលេចមក។