តែគាត់មិនព្រមទេ ផ្ទុយទៅវិញ គាត់បែរជាចាប់អ្នកនោះយកទៅដាក់គុក រហូតទាល់តែបានសងបំណុលរួច។
ម៉ាថាយ 18:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចៅហ្វាយរបស់អ្នកបម្រើនោះមានសេចក្តីក្រោធជាខ្លាំង ក៏បញ្ជូនអ្នកនោះទៅឲ្យគេធ្វើទារុណកម្ម រហូតទាល់តែអ្នកនោះបានសងបំណុលគ្រប់ចំនួន។ ព្រះគម្ពីរខ្មែរសាកល ចៅហ្វាយក៏ខឹងណាស់ ហើយប្រគល់គាត់ទៅអ្នកធ្វើទារុណកម្ម រហូតទាល់តែគាត់សងអ្វីៗទាំងអស់ដែលបានជំពាក់។ Khmer Christian Bible ស្ដេចខឹងបាវបម្រើនោះណាស់ ក៏ប្រគល់គាត់ឲ្យទៅអ្នកធ្វើទារុណកម្ម រហូតដល់គាត់សងអ្វីៗដែលជំពាក់នោះអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាឲ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចៅហ្វាយក៏មានសេចក្ដីក្រោធ ហើយបញ្ជូនវាទៅឯមេភូឃុំ ទាល់តែបានសងបំណុលនោះគ្រប់ចំនួន អាល់គីតាប ស្ដេចខឹងក្រៃលែង ក៏បញ្ជាឲ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ |
តែគាត់មិនព្រមទេ ផ្ទុយទៅវិញ គាត់បែរជាចាប់អ្នកនោះយកទៅដាក់គុក រហូតទាល់តែបានសងបំណុលរួច។
ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនរបស់ឯង ដូចយើងបានអាណិតមេត្តាដល់ឯងទេឬ?"
ដូច្នេះ ព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ ក៏នឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូច្នោះដែរ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យបងប្អូនរបស់ខ្លួន ដោយស្មោះពីចិត្តទេនោះ»។
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។