ពេលនោះ ចៅហ្វាយក៏ហៅអ្នកនោះមក ហើយសួរអ្នកនោះថា "នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលរបស់ឯងចោលទាំងអស់ ព្រោះឯងបានទទូចអង្វរយើង។
ម៉ាថាយ 18:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនរបស់ឯង ដូចយើងបានអាណិតមេត្តាដល់ឯងទេឬ?" ព្រះគម្ពីរខ្មែរសាកល តើមិនគួរឲ្យអ្នកអាណិតមេត្តាបាវបម្រើជាគ្នារបស់អ្នក ដូចដែលយើងបានអាណិតមេត្តាអ្នកដែរទេឬ?’។ Khmer Christian Bible តើអ្នកក៏មិនគួរមេត្ដាដល់បាវបម្រើជាគូកនរបស់អ្នក ដូចជាយើងបានមេត្ដាដល់អ្នកដែរទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានអាណិតមេត្តាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្តាគូកនរបស់ឯងផងដូច្នេះ?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី អាល់គីតាប យើងបានអាណិតមេត្ដាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្ដាគូកនរបស់ឯងផងដូច្នេះ?”។ |
ពេលនោះ ចៅហ្វាយក៏ហៅអ្នកនោះមក ហើយសួរអ្នកនោះថា "នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលរបស់ឯងចោលទាំងអស់ ព្រោះឯងបានទទូចអង្វរយើង។
ចៅហ្វាយរបស់អ្នកបម្រើនោះមានសេចក្តីក្រោធជាខ្លាំង ក៏បញ្ជូនអ្នកនោះទៅឲ្យគេធ្វើទារុណកម្ម រហូតទាល់តែអ្នកនោះបានសងបំណុលគ្រប់ចំនួន។
មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។
សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។