ប្រសិនបើសាសន៍ដទៃដែលនៅក្នុងស្រុកនេះ យកទំនិញ ឬស្រូវអង្ករមកលក់នៅថ្ងៃសប្ប័ទ យើងនឹងមិនព្រមទិញពីគេនៅថ្ងៃសប្ប័ទ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយយើងនឹងទុកដីឲ្យនៅទំនេរនៅឆ្នាំទីប្រាំពីរ ព្រមទាំងលើកលែងបំណុលគ្រប់ទាំងអស់។
ម៉ាថាយ 18:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនរបស់ខ្លួនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដេណារី គាត់ក៏ចាប់ច្របាច់កអ្នកនោះ ទាំងពោលថា "សងប្រាក់ដែលជំពាក់ខ្ញុំនោះមក"។ ព្រះគម្ពីរខ្មែរសាកល “ប៉ុន្តែបាវបម្រើនោះចេញទៅ ក៏ជួបបាវបម្រើជាគ្នាគាត់ម្នាក់ដែលជំពាក់គាត់មួយរយឌេណារី ។ គាត់ចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា: ‘សងអ្វីដែលជំពាក់យើងមក!’។ Khmer Christian Bible ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ជាគូកន ដែលបានជំពាក់គាត់មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង* គាត់ចាប់អ្នកនោះច្របាច់-ក ទាំងពោលថា: “សងប្រាក់អញទាំងអស់មក!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលបាវនោះបានចេញទៅហើយ ក៏ចួបប្រទះនឹងគូកនម្នាក់ ដែលជំពាក់ខ្លួន២០រៀល នោះវាចាប់ច្របាច់កអ្នកនោះ ដោយពាក្យថា ចូរសងប្រាក់ដែលជំពាក់អញនោះមក អាល់គីតាប ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់កទាំងពោលថាៈ “សងប្រាក់អញទាំងអស់មក!”។ |
ប្រសិនបើសាសន៍ដទៃដែលនៅក្នុងស្រុកនេះ យកទំនិញ ឬស្រូវអង្ករមកលក់នៅថ្ងៃសប្ប័ទ យើងនឹងមិនព្រមទិញពីគេនៅថ្ងៃសប្ប័ទ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយយើងនឹងទុកដីឲ្យនៅទំនេរនៅឆ្នាំទីប្រាំពីរ ព្រមទាំងលើកលែងបំណុលគ្រប់ទាំងអស់។
ខ្ញុំក៏ពិចារណាក្នុងចិត្ត ហើយបន្ទោសពួកអភិជន និងពួកមេគ្រប់គ្រង។ ខ្ញុំនិយាយទៅពួកគេថា៖ «អស់លោកគ្រប់គ្នា ទារយកការ ពីពួកបងប្អូនរបស់ខ្លួន»។ ខ្ញុំក៏រៀបចំឲ្យមានការប្រជុំមួយយ៉ាងធំ ទាស់នឹងពួកគេ
មនុស្សក្រដែលពានលើមនុស្សកម្សត់ទុគ៌ត នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។
គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាព្រះអង្គមិនឃើញសោះ? យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាព្រះអង្គមិនយកចិត្តទុកដាក់ដូច្នេះ? នេះព្រោះតែនៅថ្ងៃដែលអ្នករាល់គ្នាតមអត់នោះ គឺអ្នកធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួន ហើយក៏សង្កត់សង្កិនពួកកម្មករ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ឱពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលអើយ ល្មមហើយ ចូរលះបង់សេចក្ដីច្រឡោត និងការជិះជាន់ចោល ហើយសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតចុះ ត្រូវដកការស៊ីបំបាត់ប្រជារាស្ត្ររបស់យើងចេញ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ដោយព្រោះមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ចៅហ្វាយក៏ដោះលែងគាត់ ទាំងលុបបំណុលរបស់គាត់ចោលទៀតផង។
ដូច្នេះ គូកនរបស់អ្នកនោះក៏ក្រាបចុះ ហើយអង្វរគាត់ថា "សូមមេត្តាពន្យាពេលឲ្យគ្នាផង គ្នានឹងសងឯង"។
កាលបានព្រមព្រៀងជាមួយកម្មករ ថានឹងបើកប្រាក់ឈ្នួលឲ្យមួយដេណារី ក្នុងមួយថ្ងៃ លោកក៏ចាត់គេឲ្យទៅធ្វើការក្នុងចម្ការទំពាំងបាយជូររបស់លោក។
ដ្បិតប្រេងនេះអាចលក់បានជាងបីរយដេណារី ហើយយកប្រាក់ចែកទានដល់អ្នកក្របាន»។ អ្នកទាំងនោះស្ដីបន្ទោសដល់នាង។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង»។ គេទូលព្រះអង្គថា៖ «តើយើងយកប្រាក់ពីររយដេណារី ទៅទិញនំប៉័ងឲ្យពួកគេបរិភោគឬ?»
ស្អែកឡើងកាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់ពីរដេណារី ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា "ចូរថែរក្សាអ្នកនេះផង ហើយបើអ្នកចំណាយលើសពីនេះ ពេលខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក"។
ព្រះអង្គមានព្រះបន្ទូលថា៖ «មានកូនបំណុលពីរនាក់ ជំពាក់អ្នកចងការប្រាក់ម្នាក់ ម្នាក់ជំពាក់ប្រាំរយដេណារី ម្នាក់ទៀតហាសិបដេណារី ។
ភីលីពទូលឆ្លើយថា៖ «ទោះបើទិញនំបុ័ងអស់ប្រាក់ពីររយដេណារី ក៏មិនគ្រប់គ្នាដែរ សូម្បីតែម្នាក់បន្តិច»។
នេះជារបៀបដោះលែងបំណុល គ្រប់ទាំងម្ចាស់បំណុល ត្រូវតែលើកលែងបំណុលដែលខ្លួនបានឲ្យអ្នកជិតខាងខ្ចី មិនត្រូវទារពីអ្នកជិតខាង ឬពីបងប្អូនរបស់ខ្លួនវិញឡើយ ព្រោះការដោះលែងរបស់ព្រះយេហូវ៉ា បានប្រកាសចេញហើយ។