ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរពិចារណា ហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី»។
ម៉ាថាយ 16:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សជជែកគ្នាថា៖ «នេះព្រោះតែយើងមិនបានយកនំបុ័ងមកជាមួយ»។ ព្រះគម្ពីរខ្មែរសាកល ពួកសិស្សក៏ជជែកគ្នាថា៖ “នេះគឺដោយសារយើងមិនបានយកនំប៉័ងមក”។ Khmer Christian Bible នោះពួកសិស្សក៏សួរដេញដោលគ្នាថា៖ «ព្រោះតែយើងមិនបានយកនំប៉័ងមកទេដឹង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សជជែកគ្នាអំពីរឿងគ្មាននំប៉័ងថា៖ «យើងមិនបានយកនំប៉័ងមកទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏រិះគិតគ្នាថា ប្រហែលជាដោយព្រោះយើងមិនបានយកនំបុ័ងមកទេដឹង អាល់គីតាប ពួកសិស្សជជែកគ្នាគេថា៖ «យើងមិនបានយកនំបុ័ងមកទេ!»។ |
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរពិចារណា ហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី»។
ដោយជ្រាបពីការនេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱមនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នានិយាយពីរឿងគ្មាននំបុ័ងដូច្នេះ?
តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬមកពីមនុស្ស?» គេក៏រិះគិតគ្នាថា៖ «បើយើងថា "មកពីស្ថានសួគ៌" គាត់នឹងសួរយើងថា "ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿ?"
អ្នកទាំងនោះក៏រក្សារឿងនោះទុកតែក្នុងចិត្ត ហើយចោទសួរគ្នាពីសេចក្តីរស់ពីស្លាប់ឡើងវិញនេះ មានន័យដូចម្តេច។
ពេលគេកំពុងតែនិយាយគ្នា និងរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយគេដែរ។
ប៉ុន្ដែ លោកពេត្រុសទូលថា៖ «ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វីដែលមិនស្អាត ឬមិនបរិសុទ្ធនោះឡើយ»។