ម៉ាថាយ 15:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពេត្រុសទូលព្រះអង្គថា៖ «សូមពន្យល់រឿងប្រៀបធៀបនេះដល់យើងខ្ញុំផង»។ ព្រះគម្ពីរខ្មែរសាកល ពេត្រុសទូលព្រះអង្គថា៖ “សូមពន្យល់ពាក្យឧបមានេះដល់យើងខ្ញុំផង”។ Khmer Christian Bible លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «សូមពន្យល់រឿងប្រៀបប្រដូចនេះដល់យើងខ្ញុំផង» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះឲ្យយើងខ្ញុំយល់ផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពេត្រុសទូលថា សូមស្រាយន័យពាក្យប្រៀបនេះ ឲ្យយើងខ្ញុំយល់ផង អាល់គីតាប ពេត្រុសសួរអ៊ីសាថា៖ «សូមតួនបកស្រាយពាក្យប្រស្នានេះឲ្យយើងខ្ញុំយល់ផង»។ |
បន្ទាប់មក ព្រះអង្គក៏យាងចេញពីមហាជន ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមពន្យល់រឿងប្រៀបធៀបអំពីស្រងែក្នុងស្រែប្រាប់យើងខ្ញុំផង»។
ព្រះអង្គមិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ តែព្រះអង្គពន្យល់អ្វីៗទាំងអស់ដោយឡែក ដល់ពួកសិស្សរបស់ព្រះអង្គ។
កាលព្រះអង្គយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនោះ។
ពួកសិស្សទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយរឿងប្រៀបធៀបទៀតទេ