កាលព្រះបាទយេហូយ៉ាគីម និងមនុស្សខ្លាំងពូកែរបស់ទ្រង់ ព្រមទាំងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះ ស្តេចក៏រកសម្លាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង ក៏ភ័យ ហើយបានរត់ទៅស្រុកអេស៊ីព្ទ។
ម៉ាថាយ 14:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទហេរ៉ូឌចង់សម្លាប់លោក តែទ្រង់ខ្លាចបណ្ដាជន ព្រោះគេចាត់ទុកលោកជាហោរា។ ព្រះគម្ពីរខ្មែរសាកល ហេរ៉ូឌចង់សម្លាប់យ៉ូហាន ប៉ុន្តែទ្រង់ខ្លាចប្រជាជន ពីព្រោះគេចាត់ទុកយ៉ូហានជាព្យាការី។ Khmer Christian Bible ស្ដេចចង់សម្លាប់គាត់ណាស់ ប៉ុន្ដែខ្លាចបណ្ដាជន ព្រោះពួកគេបានចាត់ទុកគាត់ជាអ្នកនាំព្រះបន្ទូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែស្ដេចខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការី*មួយរូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចង់សំឡាប់គាត់ណាស់ តែខ្លាចហ្វូងមនុស្ស ព្រោះគេរាប់គាត់ទុកជាហោរា អាល់គីតាប ស្ដេចហេរ៉ូដចង់សម្លាប់យ៉ះយ៉ា តែគាត់ខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកយ៉ះយ៉ាជាណាពីមួយនាក់។ |
កាលព្រះបាទយេហូយ៉ាគីម និងមនុស្សខ្លាំងពូកែរបស់ទ្រង់ ព្រមទាំងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះ ស្តេចក៏រកសម្លាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង ក៏ភ័យ ហើយបានរត់ទៅស្រុកអេស៊ីព្ទ។
ដូច្នេះ តើអ្នករាល់គ្នាបានទៅមើលអ្វី? ទៅមើលហោរាឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកលើសជាងហោរាទៅទៀត។
តែបើយើងថា "មកពីមនុស្ស" យើងខ្លាចបណ្ដាជន ដ្បិតគេទាំងអស់គ្នាចាត់ទុកយ៉ូហានជាហោរា»។
ដ្បិតលោកយ៉ូហានបានមករកអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿលោកទេ រីឯពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យាបានជឿលោក ទោះជាអ្នករាល់គ្នាបានឃើញ ក៏អ្នករាល់គ្នានៅតែមិនបានដូរគំនិត ហើយជឿលោកដែរ»។
តែបើយើងឆ្លើយថា "មកពីមនុស្ស" នោះប្រជាជននឹងយកថ្មគប់យើងមិនខាន ព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន»។
បន្ទាប់ពីបានគំរាមសាជាថ្មីម្ដងទៀតរួចហើយ គេក៏ដោះលែងអ្នកទាំងពីរឲ្យទៅ ដោយរកហេតុដាក់ទោសពួកលោកមិនបាន ព្រោះតែបណ្ដាជន ដ្បិតទាំងអស់គ្នាកំពុងសរសើរតម្កើងដល់ព្រះ ពីហេតុការណ៍ដែលបានកើតឡើង។
ពេលនោះ មេទ័ព និងពួកកងរក្សាព្រះវិហារ ក៏ទៅនាំពួកសាវកមក តែមិនមែនដោយអំពើឃោរឃៅឡើយ ដ្បិតគេខ្លាចប្រជាជនគប់គេនឹងដុំថ្ម។