ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 14:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពី​ប្រជា‌ជន​នៅ​ទី​នោះ​បាន​ស្គាល់​ព្រះ‌អង្គ គេ​ក៏​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល ហើយ​នាំ​យក​អស់​អ្នក​ដែល​មាន​ជំងឺ​មក​រក​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្ស​នៅ​កន្លែង​នោះ​ក៏​ស្គាល់​ព្រះអង្គ ហើយ​ពួកគេ​បញ្ជូន​ដំណឹង​ទៅ​ទូទាំង​តំបន់ជុំវិញ​នោះ រួច​នាំ​អស់អ្នក​ដែល​មានជំងឺ​មក​រក​ព្រះអង្គ

សូមមើលជំពូក

Khmer Christian Bible

ពេល​មនុស្ស​នៅ​កន្លែង​នោះ​ស្គាល់​ព្រះអង្គ​ ពួកគេ​ក៏​ជូន​ដំណឹង​ទៅ​ដល់​ស្រុក​ទាំង​អស់​នៅ​ជុំវិញ​នោះ​ រួច​ពួកគេ​នាំ​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​មក​ឯ​ព្រះអង្គ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ស្រុក​នោះ​ស្គាល់​ព្រះអង្គ​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​មនុស្ស​នៅ​ទី​នោះ​បាន​ចំណាំ​ស្គាល់​ទ្រង់ ហើយ​គេ​ចាត់​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ នាំ​យក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​មាន​ជំងឺ​មក​ឯ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

អ្នក​ស្រុក​នោះ​ស្គាល់​គាត់​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​អ៊ីសា

សូមមើលជំពូក



ម៉ាថាយ 14:35
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឆ្លង​ដល់​ត្រើយ​ម្ខាង​ហើយ គេ​ក៏​ចូល​ទៅ​ស្រុក​គេ‌នេសារ៉ែត។


រួច​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​គ្រាន់​តែ​អ្នក​ទាំង​នោះ​បាន​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​បាន​ពាល់​ទាំង​ប៉ុន្មាន បាន​ជា​សះ​ស្បើយ គ្រប់​គ្នា។


ហើយ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​នោះ​ទាំង​មូល រួច​ចាប់​ផ្ដើម​នាំ​អ្នក​ជំងឺ​ដេក​លើកន្ទេល មក​កាន់​កន្លែង​ដែល​គេ​ឮ​ថា​ព្រះ‌អង្គ​គង់​នៅ។


កាល​បាន​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស នាងត្រេកអរជា​ខ្លាំង មិន​បាន​បើក​ទ្វារ​ឲ្យ​ទេ តែ​បែរជា​រត់​ចូល​ទៅ​ប្រាប់​គេ​វិញ​ថា លោក​ពេត្រុស​កំពុង​ឈរ​នៅ​មាត់​ទ្វារ។


គេ​ស្គាល់​គាត់ ថា​ជា​អ្នក​ដែល​តែង​អង្គុយ​សុំ​ទាន នៅ​ត្រង់​មាត់​ទ្វារ​លម្អ​របស់​ព្រះ‌វិហារ។ គេ​មាន​សេចក្តី​អស្ចារ្យ ហើយ​ងឿង‌ឆ្ងល់​ពី​ការ​ដែល​កើត​មាន​ដល់​គាត់។