ពេលគេបៀតបៀនអ្នករាល់គ្នានៅក្រុងមួយ ចូរគេចចេញទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងមិនបានទៅសព្វអស់ទាំងក្រុងរបស់អ៊ីស្រាអែលផង មុននឹងកូនមនុស្សមកដល់។
ម៉ាថាយ 14:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវបានឮដូច្នេះ ទ្រង់ក៏យាងចុះទូកចេញពីទីនោះ ទៅកន្លែងមួយស្ងាត់ដោយឡែកតែមួយអង្គឯង ពេលមហាជនបានដឹង គេក៏នាំគ្នាចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ឮដំណឹងនេះ ក៏យាងចាកចេញពីទីនោះតាមទូក ទៅកន្លែងស្ងាត់ដាច់ពីគេតែព្រះអង្គឯង។ ប៉ុន្តែពេលប្រជាជនបានឮ គេក៏ទៅតាមព្រះអង្គដោយថ្មើរជើង ពីទីក្រុងនានា។ Khmer Christian Bible ពេលព្រះយេស៊ូឮពីការនេះ ព្រះអង្គក៏យាងតាមទូកចេញពីទីនោះ ទៅកន្លែងដាច់ដោយឡែកតែម្នាក់ឯង តែពេលបណ្ដាជនបានដឹងក៏ចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូបានជ្រាបដំណឹងនេះ ព្រះអង្គក៏យាងចុះទូក ចាកចេញជាមួយពួកសិស្ស* ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាមព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវបានឮហើយ នោះទ្រង់យាងចុះទូកចេញពីទីនោះ ទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ អាល់គីតាប កាលអ៊ីសាបានជ្រាបដំណឹងនេះ គាត់ក៏ចុះទូក ចាកចេញជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្ដែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាមអ៊ីសា។ |
ពេលគេបៀតបៀនអ្នករាល់គ្នានៅក្រុងមួយ ចូរគេចចេញទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងមិនបានទៅសព្វអស់ទាំងក្រុងរបស់អ៊ីស្រាអែលផង មុននឹងកូនមនុស្សមកដល់។
កាលព្រះយេស៊ូវជ្រាបពីការនោះ ទ្រង់ក៏យាងថយពីទីនោះ ហើយមានមហាជនជាច្រើនដើរតាមព្រះអង្គ។ ព្រះអង្គប្រោសគេគ្រប់គ្នាឲ្យបានជា
ពួកសិស្សរបស់លោកយ៉ូហានបាននាំគ្នាមកយកសពទៅបញ្ចុះ ហើយក៏យកដំណឹងនេះទៅទូលថ្វាយព្រះយេស៊ូវ។
ព្រឹកឡើង កាលនៅងងឹតនៅឡើយ ព្រះអង្គតើនឡើង ហើយយាងចេញទៅកាន់ទីស្ងាត់ រួចអធិស្ឋាននៅទីនោះ។
លុះព្រឹកឡើង ព្រះអង្គយាងចេញទៅកន្លែងស្ងាត់។ មហាជននាំគ្នាតាមរកព្រះអង្គ ហើយពេលគេបានជួបព្រះអង្គ គេឃាត់មិនឲ្យព្រះអង្គយាងចេញពីពួកគេឡើយ។