គេក៏រវាតចិត្តនឹងព្រះអង្គ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនខ្វះការគោរពរាប់អានទេ លើកលែងតែនៅក្នុងស្រុកកំណើត ឬនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។
ម៉ាថាយ 13:58 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើនទេនៅទីនោះ ព្រោះគេមិនជឿ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើននៅទីនោះទេ ដោយសារតែភាពឥតជំនឿរបស់ពួកគេ៕ Khmer Christian Bible ដោយព្រោះតែភាពគ្មានជំនឿរបស់ពួកគេ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើននៅទីនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនបានធ្វើការឫទ្ធិបារមីជាច្រើននៅទីនោះទេ ពីព្រោះគេមិនជឿ។ អាល់គីតាប នៅទីនោះ អ៊ីសាពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។ |
គេក៏រវាតចិត្តនឹងព្រះអង្គ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនខ្វះការគោរពរាប់អានទេ លើកលែងតែនៅក្នុងស្រុកកំណើត ឬនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។
ត្រូវហើយ ព្រះអង្គកាច់ចេញ ដោយព្រោះគេមិនជឿ ឯអ្នកវិញ នៅជាប់បានដោយសារតែអ្នកមានជំនឿប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវឆ្មើងឆ្មៃឡើយ តែត្រូវកោតខ្លាចវិញ។