ព្រះអង្គមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបអំពីសេចក្ដីជាច្រើនថា៖ «មើល៍ មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ
ម៉ាថាយ 13:53 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវមានព្រះបន្ទូល ជារឿងប្រៀបធៀបទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវបានបញ្ចប់ពាក្យឧបមាទាំងនេះហើយ ព្រះអង្គក៏យាងចាកចេញពីទីនោះ។ Khmer Christian Bible កាលព្រះយេស៊ូមានបន្ទូលអំពីរឿងប្រៀបប្រដូចទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវ ទ្រង់បានមានបន្ទូលពាក្យប្រៀបប្រដូចទាំងនេះស្រេចហើយ នោះទ្រង់ក៏យាងចេញពីទីនោះទៅ អាល់គីតាប កាលអ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ គាត់ក៏ចេញពីទីនោះ |
ព្រះអង្គមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបអំពីសេចក្ដីជាច្រើនថា៖ «មើល៍ មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ
ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ដូច្នេះ អស់ទាំងអាចារ្យណាដែលទទួលការបង្ហាត់បង្រៀនសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះដែលបញ្ចេញទ្រព្យរបស់ខ្លួន ទាំងថ្មីទាំងចាស់ ចេញពីឃ្លាំង»។
កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ មហាជនក៏នឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ