ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេជារឿងប្រៀបធៀប ដ្បិតដែលគេមើល តែមិនឃើញ គេស្ដាប់ តែមិនឮ ហើយក៏មិនយល់ដែរ។
ម៉ាថាយ 13:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះ ទៅកាន់មហាជនជារឿងប្រៀបធៀប ទ្រង់មិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ថ្លែងសេចក្ដីទាំងអស់នេះដល់ហ្វូងមនុស្សជាពាក្យឧបមា។ ក្រៅពីពាក្យឧបមា ព្រះអង្គមិនបានថ្លែងដល់ពួកគេទេ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលប្រាប់បណ្ដាជនពីសេចក្ដីទាំងអស់នេះជារឿងប្រៀបប្រដូច ក្រៅពីរឿងប្រៀបប្រដូច ព្រះអង្គមិនបានមានបន្ទូលនឹងបណ្ដាជនឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្ដីទាំងនេះទៅកាន់មហាជន ជាពាក្យប្រស្នាទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ អាល់គីតាប អ៊ីសាមានប្រសាសន៍អំពីសេចក្ដីទាំងនេះ ទៅកាន់មហាជនជាពាក្យប្រស្នាទាំងអស់ គឺគាត់មិនដែលមានប្រសាសន៍ទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ |
ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេជារឿងប្រៀបធៀប ដ្បិតដែលគេមើល តែមិនឃើញ គេស្ដាប់ តែមិនឮ ហើយក៏មិនយល់ដែរ។
ព្រះអង្គមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបអំពីសេចក្ដីជាច្រើនថា៖ «មើល៍ មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ
ព្រះយេស៊ូវមានព្រះបន្ទូលរឿងប្រៀបធៀបនេះទៅគេ តែគេមិនដឹងថាព្រះអង្គមានព្រះបន្ទូលពីអ្វីឡើយ។
«ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នាជារឿងប្រៀបធៀប តែពេលវេលានោះនឹងមកដល់ ដែលខ្ញុំនឹងមិននិយាយដោយរឿងប្រៀបធៀបទៀតទេ គឺនិយាយប្រាប់អ្នករាល់គ្នា ពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ។
ពួកសិស្សទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយរឿងប្រៀបធៀបទៀតទេ