អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។
ម៉ាថាយ 12:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសម្ដីរបស់ខ្លួន ហើយក៏នឹងជាប់ទោស ដោយសារតែពាក្យសម្ដីរបស់ខ្លួនដែរ»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នកនឹងត្រូវបានរាប់ជាសុចរិតដោយពាក្យសម្ដីរបស់អ្នក ហើយអ្នកនឹងត្រូវបានផ្ដន្ទាទោសក៏ដោយពាក្យសម្ដីរបស់អ្នកដែរ”។ Khmer Christian Bible ព្រោះអ្នករាល់គ្នានឹងបានរាប់ជាសុចរិតដោយសារពាក្យសំដីរបស់ខ្លួន ហើយក៏នឹងត្រូវជាប់ទោសដោយសារពាក្យសំដីរបស់ខ្លួនដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសម្ដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសម្ដីរបស់អ្នកដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសំដីរបស់ខ្លួន ឬនឹងត្រូវទោស ក៏ដោយសារតែពាក្យសំដីនោះដែរ។ អាល់គីតាប ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសំដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសំដីរបស់អ្នកដែរ»។ |
អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។
ទោះទាំងសេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្ដាតនោះឯង។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ
ពេលនោះ ពួកអាចារ្យ និងពួកផារិស៊ីខ្លះ គេទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំចង់ឃើញទីសម្គាល់មួយពីលោក»។