ម៉ាថាយ 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាលម៉ូនយកនាងរ៉ាហាបបង្កើតបានបូអូស បូអូសយកនាងរស់បង្កើតបានអូបិឌ អូបិឌបង្កើតអ៊ីសាយ ព្រះគម្ពីរខ្មែរសាកល សាលម៉ូនបង្កើតបូអូសពីនាងរ៉ាហាប បូអូសបង្កើតអូបិឌពីនាងរូស អូបិឌបង្កើតអ៊ីសាយ Khmer Christian Bible លោកសាលម៉ូន និងនាងរ៉ាហាប់បង្កើតលោកបូអូស ហើយលោកបូអូស និងនាងរស់បង្កើតលោកអូបិឌ លោកអូបិឌបង្កើតលោកអ៊ីសាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតលោកអ៊ីសាយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាលម៉ូនយកនាងរ៉ាហាប បង្កើតបានបូអូសៗយកនាងរស់ បង្កើតបានអូបិឌៗបង្កើតអ៊ីសាយ អាល់គីតាប លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតអ៊ីសាយ |
ដាវីឌជាកូនអ៊ីសាយ អ៊ីសាយជាកូនអូបិឌ អូបិឌជាកូនបូអូស បូអូសជាកូនសាលម៉ូន សាលម៉ូនជាកូនណាសូន
ដោយសារជំនឿ នាងរ៉ាហាបជាស្ត្រីពេស្យា មិនបានវិនាសជាមួយពួកអ្នកមិនស្ដាប់បង្គាប់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព ។
នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។
គឺយ៉ាងនោះហើយ ដែលណាអូមីបានវិលពីស្រុកម៉ូអាប់មកវិញ មានទាំងនាងរស់ ជាសាសន៍ម៉ូអាប់ កូនប្រសាខ្លួន មកជាមួយផង គេមកដល់ភូមិបេថ្លេហិម នៅដើមរដូវចម្រូតស្រូវឱក។
កូនទាំងពីរក៏យកប្រពន្ធ ពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាងមួយឈ្មោះអ័រប៉ា ហើយមួយទៀតឈ្មោះនាងរស់។ គេរស់នៅស្រុកនោះប្រហែលជាដប់ឆ្នាំ