ក្រោយមកទៀត ព្រះអង្គបានលេចមកឲ្យអ្នកទាំងដប់មួយឃើញ ពេលគេកំពុងអង្គុយនៅតុ។ ព្រះអង្គបន្ទោសគេ ព្រោះគេមិនជឿ ហើយមានចិត្តរឹងរូស ព្រោះគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
ម៉ាកុស 9:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលនោះឡើយ ហើយគេខ្លាចមិនហ៊ានទូលសួរព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ ហើយក៏មិនហ៊ានទូលសួរព្រះអង្គដែរ។ Khmer Christian Bible ប៉ុន្ដែពួកគេមិនយល់ព្រះបន្ទូលនេះទេ ហើយក៏មិនហ៊ានសួរព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកទាំងនោះមិនបានយល់សេចក្ដីនោះទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង។ អាល់គីតាប ពួកសិស្សពុំបានយល់ពាក្យនេះឡើយ តែគេមិនហ៊ានសួរអ៊ីសាទេ។ |
ក្រោយមកទៀត ព្រះអង្គបានលេចមកឲ្យអ្នកទាំងដប់មួយឃើញ ពេលគេកំពុងអង្គុយនៅតុ។ ព្រះអង្គបន្ទោសគេ ព្រោះគេមិនជឿ ហើយមានចិត្តរឹងរូស ព្រោះគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ដូច្នេះអ្នករាល់គ្នាក៏មិនយល់ដែរឬ? អ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗពីខាងក្រៅចូលក្នុងមនុស្ស ពុំអាចធ្វើឲ្យគេទៅជាមិនបរិសុទ្ធនោះឡើយ
ប៉ុន្តែ ព្រះអង្គងាកទតទៅពួកសិស្ស ហើយបន្ទោសពេត្រុសថា៖ «នែ៎សាតាំង! ចូរថយទៅក្រោយយើងទៅ ដ្បិតអ្នកមិនគិតតាមគំនិតរបស់ព្រះទេ គឺតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។
អ្នកទាំងនោះក៏រក្សារឿងនោះទុកតែក្នុងចិត្ត ហើយចោទសួរគ្នាពីសេចក្តីរស់ពីស្លាប់ឡើងវិញនេះ មានន័យដូចម្តេច។
ប៉ុន្តែ ពួកសាវកមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងសម្រាប់គេ ហើយគេមិនបានយល់ថាដូចម្តេចទេ។
ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីនោះទេ ព្រោះជាការលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរព្រះអង្គពីសេចក្តីនោះដែរ។
មុនដំបូង ពួកសិស្សព្រះអង្គមិនបានយល់សេចក្តីទាំងនោះទេ តែកាលព្រះយេស៊ូវបានតម្កើងឡើងហើយ ទើបគេនឹកឃើញថា មានសេចក្តីទាំងនោះចែងទុកពីព្រះអង្គ ហើយថា គេបានសម្រេចការទាំងនោះថ្វាយព្រះអង្គដែរ។
ព្រះយេស៊ូវជ្រាបថា គេចង់សួរព្រះអង្គ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាសួរគ្នាពីពាក្យដែលខ្ញុំថា "មិនយូរប៉ុន្មាន អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ" ឬ?
ពេលនោះ ពួកសិស្សព្រះអង្គក៏មកដល់ គេនឹកប្លែកដោយឃើញព្រះអង្គមានព្រះបន្ទូលជាមួយស្ត្រីដូច្នេះ តែគ្មានអ្នកណាហ៊ានទូលសួរថា ព្រះអង្គសួររកអ្វី ឬហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលជាមួយនាងឡើយ។