ម៉ាកុស 6:53 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេឆ្លងដល់ត្រើយម្ខាង មកដល់ស្រុកគេនេសារ៉ែត គេក៏ចតទូកនៅទីនោះ។ ព្រះគម្ពីរខ្មែរសាកល នៅពេលឆ្លងហើយ ពួកគេក៏ឡើងគោកនៅគេនេសារ៉ែត ហើយចងទូកនៅទីនោះ។ Khmer Christian Bible ពេលឆ្លងដល់ដីគោក ពួកគេបានមកដល់តំបន់គេនេសារ៉ែត ហើយចតទូកនៅទីនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូ និងពួកសិស្ស*បានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបានឆ្លងទៅដល់ស្រុកគេនេសារ៉ែត ត្រើយខាងនាយហើយ នោះក៏ឈប់ចតទូក អាល់គីតាប កាលអ៊ីសា និងពួកសិស្សបានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។ |
កាលព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត ប្រជាជនប្រជ្រៀតគ្នាចូលមករកព្រះអង្គ ដើម្បីស្តាប់ព្រះបន្ទូល។