ម៉ាកុស 5:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វានិយាយដូច្នេះ ព្រោះព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «នែ៎ វិញ្ញាណអាក្រក់ ចូរថយចេញពីបុរសនេះទៅ!» ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គមានបន្ទូលនឹងវាថា៖“វិញ្ញាណអសោច! ចេញពីអ្នកនេះទៅ!”។ Khmer Christian Bible ដ្បិតព្រះអង្គបានមានបន្ទូលប្រាប់ទៅវាថា៖ «វិញ្ញាណអាក្រក់ ចេញពីមនុស្សនេះទៅ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណអាក្រក់និយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖ «នែ៎វិញ្ញាណអាក្រក់ ចូរចេញពីអ្នកនេះទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាទូលដូច្នោះ ពីព្រោះទ្រង់កំពុងតែមានបន្ទូលថា ម្នាល អារក្សអសោចិ៍ ចូរថយចេញពីមនុស្សនេះទៅ អាល់គីតាប អ៊ីព្លេសនិយាយដូច្នេះ ព្រោះអ៊ីសាបានបញ្ជាវាថា៖ «នែ៎អ៊ីព្លេស ចូរចេញពីអ្នកនេះទៅ!»។ |
ហើយស្រែកយ៉ាងខ្លាំងថា៖ «ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គនៅចំពោះព្រះថា សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំឡើយ»។
ព្រះយេស៊ូវសួរវាថា៖ «ឯងឈ្មោះអី?» វាទូលឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។
នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ ទាល់តែលោកប៉ុលមានការរំខានចិត្ត ហើយបែរទៅបង្គាប់វិញ្ញាណនោះថា៖ «យើងបញ្ជាឯងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ចូរចេញពីនាងនេះទៅ!» ហើយវាក៏ចេញនៅវេលានោះឯង។