ពួកអាចារ្យដែលចុះមកពីក្រុងយេរូសាឡិមនិយាយថា៖ «អ្នកនេះមានអារក្សបេលសេប៊ូលចូល គាត់ដេញអារក្ស ដោយសារមេអារក្សទេ»។
ម៉ាកុស 5:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាទទូចអង្វរព្រះអង្គយ៉ាងខ្លាំង សូមកុំឲ្យបណ្តេញពួកវាចេញពីស្រុកនោះ។ ព្រះគម្ពីរខ្មែរសាកល វាក៏ទទូចអង្វរព្រះអង្គ កុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីតំបន់នោះឡើយ។ Khmer Christian Bible ហើយវាបានអង្វរព្រះអង្គយ៉ាងទទូច កុំឲ្យបណ្ដេញពួកវាចេញពីស្រុកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាទទូចអង្វរ សូមកុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះវាទទូចអង្វរសូមកុំឲ្យទ្រង់បណ្តេញវារាល់គ្នាចេញពីស្រុកនោះឡើយ អាល់គីតាប វាទទូចអង្វរ សូមកុំឲ្យអ៊ីសាបណ្ដេញពួកវាចេញពីស្រុកនោះ។ |
ពួកអាចារ្យដែលចុះមកពីក្រុងយេរូសាឡិមនិយាយថា៖ «អ្នកនេះមានអារក្សបេលសេប៊ូលចូល គាត់ដេញអារក្ស ដោយសារមេអារក្សទេ»។
ដូច្នេះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។ វិញ្ញាណអាក្រក់ទាំងនោះក៏ចេញទៅ រួចចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំ ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកងាប់ទាំងអស់។
ព្រះយេស៊ូវសួរវាថា៖ «ឯងឈ្មោះអី?» វាទូលឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។