ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 12:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​ហិប​តង្វាយ ទត​មើល​បណ្តាជន​ដាក់​តង្វាយ​ទៅ​ក្នុង​ហិប​តង្វាយ​នោះ។ អ្នក​មាន​ជា​ច្រើន ដាក់​ប្រាក់​យ៉ាង​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​គង់ចុះ​ទល់មុខ​ទីដាក់តង្វាយ ទត​មើល​របៀប​ដែល​ប្រជាជន​ដាក់​លុយកាក់​ទៅក្នុង​ហិបតង្វាយ​។ អ្នកមាន​ជាច្រើន​នាក់​ដាក់​លុយកាក់​យ៉ាងច្រើន​។

សូមមើលជំពូក

Khmer Christian Bible

ពេល​ព្រះយេស៊ូ​អង្គុយ​នៅ​ទល់​មុខ​ហិប​តង្វាយ​ និង​មើល​របៀប​ដែល​បណ្ដាជន​ដាក់​កាក់​ទៅ​ក្នុង​ហិប​ត​ង្វាយ​ ហើយ​មាន​អ្នក​មាន​ជា​ច្រើន​បាន​ដាក់​កាក់​យ៉ាង​ច្រើន​ចូល​ទៅ​ក្នុង​នោះ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​គង់​នៅ​មុខ​ហិប​តង្វាយ ព្រះអង្គ​ទត​មើល​របៀប​ដែល​បណ្ដា‌ជន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប​នោះ។ អ្នក​មាន​ច្រើន​នាក់​ដាក់​ប្រាក់​ជា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​នឹង​ឃ្លាំង ក៏​ទត​មើល​ទៅ​ហ្វូង​មនុស្ស ដែល​គេ​ដាក់​ដង្វាយ​ក្នុង​ឃ្លាំង​ជា​យ៉ាង​ដូច‌មេ្ដច មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​នៅ​មុខ​ហិប​ជំនូន អ៊ីសា​មើល​របៀប​ដែល​បណ្ដា‌ជន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប​នោះ។ អ្នក​មាន​ច្រើន​នាក់​ដាក់​ប្រាក់​ជា​ច្រើន។

សូមមើលជំពូក



ម៉ាកុស 12:41
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សង្ឃ​យេហូ‌យ៉ា‌ដា លោក​យក​ហិប​មួយ​មក​ចោះ​ប្រហោង​ត្រង់​គ្រប រួច​ដាក់​ហិប​នៅ​ខាង​ស្ដាំ​អាស‌នា តាម​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​ពួក​សង្ឃ​ដែល​រក្សា​ត្រង់​មាត់​ទ្វារ ក៏​យក​អស់​ទាំង​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ទៅ​ដាក់​ក្នុង​ហិប​នោះ


ពួក​សង្គ្រាជ​រើស​ប្រាក់​កាក់​នោះ ហើយ​ពោល​ថា៖ «ប្រាក់​កាក់​នេះ​គ្មាន​ច្បាប់​នឹង​ទុក​ក្នុង​ហិប​តង្វាយ​ទេ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម ។»


តែ​មាន​ស្ត្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​ពីរ​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ នៅ​ត្រង់​កន្លែង​ហិប​ប្រាក់​តង្វាយ កាល​ព្រះ‌អង្គ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។