ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 12:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​យក​ប្រាក់​កាក់​មួយ​មក រួច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​រូប​នេះ និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ក៏​យកមក​។ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា៖“តើ​រូប និង​ចំណារ​នេះ​ជា​របស់​នរណា?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “របស់​សេសារ”។

សូមមើលជំពូក

Khmer Christian Bible

គេ​ក៏​យក​កាក់​មួយ​ឲ្យ​ទៅ​ព្រះអង្គ​ រួច​ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះ​ចៅ​អធិរាជ»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌យេស៊ូ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ​មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​យក​មក រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា រូប​នេះ នឹង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា គេ​ឆ្លើយ​ថា របស់​សេសារ

សូមមើលជំពូក

អាល់គីតាប

គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​អ៊ីសា អ៊ីសា​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ស្តេអធិរាជ!»។

សូមមើលជំពូក



ម៉ាកុស 12:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?» ប៉ុន្តែ ព្រះ‌អង្គ​ជ្រាប​ពី​ពុត​ត្បុត​របស់​គេ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​យក​ប្រាក់​កាក់​មួយ​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។


ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ថ្វាយ​ទៅ​ព្រះ​វិញ»។ គេ​ក៏​មាន​សេច​ក្ដី​អស្ចារ្យ​នឹង​ព្រះ‌អង្គ​ជា​ខ្លាំង។


ប៉ុន្តែ គ្រឹះ​ដ៏​រឹង​មាំ‌របស់​ព្រះ​នៅ​ស្ថិត​ស្ថេរជា​ដរាប ទាំង​មាន​ត្រា​ចារឹក​ថា «ព្រះ‌អម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះ‌អង្គ» ហើយ​ថា «ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថយ​ចេញ​ពីអំពើ​ទុច្ចរិត​ទៅ» ។


អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​តាំង​អ្នក​នោះ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​យើង អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ឡើយ។ យើង​នឹង​កត់​ព្រះ‌នាម​របស់​ព្រះ​នៃ​យើង និង​ឈ្មោះ​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌ មក​ពី​ព្រះ​នៃ​យើង ព្រមទាំង​កត់​ឈ្មោះ​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។