មហាជនដែលដើរហែហមពីមុខ និងពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ! ថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!»
ម៉ាកុស 11:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អស់អ្នកដែលដើរហែហមពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ហូសាណា សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ។ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលដើរពីមុខពីក្រោយ ក៏ស្រែកថា៖ “ហូសាណា! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! Khmer Christian Bible អ្នកដើរនាំមុខ និងអ្នកដើរតាមក្រោយបានស្រែកឡើងថា៖ «ហូសាណា! សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ អាល់គីតាប អស់អ្នកដែលដើរហែហមអ៊ីសាពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! |
មហាជនដែលដើរហែហមពីមុខ និងពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ! ថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!»
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត រហូតទាល់តែអ្នករាល់គ្នានិយាយថា "សូមព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ "»។
មនុស្សជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតកាច់ស្លឹកឈើពីចម្ការ មករាយតាមផ្លូវ។
ដូច្នេះ គេនាំគ្នាយកធាងចាកចេញទៅទទួលព្រះអង្គ ទាំងស្រែកថា៖ «ហូសាណា សូម ថ្វាយព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល»
ប៉ុន្តែ គេស្រែកឡើងថា៖ «យកវាចេញមក ហើយឆ្កាងវាទៅ» លោកពីឡាត់សួរគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសង្គ្រាជឆ្លើយថា៖ «យើងខ្ញុំគ្មានស្តេចណាទៀត ក្រៅពីសេសារទេ!»។