ដូច្នេះ គេក៏ប្រញាប់ប្រញាល់យកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើរ រួចផ្លុំត្រែឡើងថា៖ «យេហ៊ូវជាស្តេច»។
ម៉ាកុស 11:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតកាច់ស្លឹកឈើពីចម្ការ មករាយតាមផ្លូវ។ ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើនបានក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ រីឯអ្នកផ្សេងទៀតកាប់មែកឈើពីស្រែចម្ការមកក្រាលនៅតាមផ្លូវ។ Khmer Christian Bible មនុស្សជាច្រើនបានក្រាលអាវរបស់គេលើផ្លូវ អ្នកខ្លះទៀតបានកាត់មែកឈើពីចម្ការ មកក្រាលលើផ្លូវដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្សជាច្រើននាំគ្នាក្រាលអាវខ្លួននៅផ្លូវ ហើយខ្លះទៀតកាច់មែកឈើ យកមករាយតាមផ្លូវដែរ អាល់គីតាប មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ |
ដូច្នេះ គេក៏ប្រញាប់ប្រញាល់យកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើរ រួចផ្លុំត្រែឡើងថា៖ «យេហ៊ូវជាស្តេច»។
នៅថ្ងៃដំបូង អ្នករាល់គ្នាត្រូវយកមែក ពីដើមឈើយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹង រួចត្រូវអរសប្បាយអស់ប្រាំពីរថ្ងៃនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។
បណ្ដាជនជាច្រើនបានក្រាលអាវរបស់ខ្លួនតាមផ្លូវ ខ្លះទៀតកាប់មែកឈើយកមករាយតាមផ្លូវ។
អ្នកទាំងពីរដឹកកូនលានោះមកថ្វាយព្រះយេស៊ូវ យកអាវរបស់ខ្លួនក្រាលលើវា ហើយព្រះអង្គក៏ឡើងគង់។
ពេលនោះ អស់អ្នកដែលដើរហែហមពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ហូសាណា សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ។