ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំនឹងសួរអស់លោកពីសំណួរមួយ សូមឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វី។
ម៉ាកុស 11:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើពិធីជ្រមុជរបស់លោកយ៉ូហាន មកពីស្ថានសួគ៌ ឬមកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំមើល៍»។ ព្រះគម្ពីរខ្មែរសាកល តើពិធីជ្រមុជទឹករបស់យ៉ូហានមកពីស្ថានសួគ៌ ឬមកពីមនុស្ស? ចូរឆ្លើយមក!”។ Khmer Christian Bible តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំផង» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស ចូរឆ្លើយប្រាប់មក អាល់គីតាប សូមឆ្លើយប្រាប់ខ្ញុំមើល៍តើនរណាចាត់ណាពីយ៉ះយ៉ា ឲ្យមកធ្វើពិធីជ្រមុជទឹក? អុលឡោះ ឬមនុស្ស?»។ |
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំនឹងសួរអស់លោកពីសំណួរមួយ សូមឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វី។
គេរិះគិតគ្នាថា៖ «បើយើងថា មកពីស្ថានសួគ៌ នោះគាត់មុខជាសួរយើងថា ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់?
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេបានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចមានសេចក្តីចែងទុកអំពីលោកស្រាប់»។
ដូច្នេះ ក្នុងករណីនេះ ខ្ញុំសូមទូន្មានបងប្អូនថា ចូរដកខ្លួនចេញពីអ្នកទាំងនេះទៅ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតប្រសិនបើគម្រោងការនេះ ឬការដែលគេធ្វើនេះមកពីមនុស្ស នោះនឹងត្រូវវិនាសមិនខាន