ម៉ាកុស 11:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ល្ងាច ព្រះអង្គ និងពួកសិស្សក៏ចាកចេញពីទីក្រុង។ ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ព្រះអង្គនិងពួកសិស្សក៏ចេញទៅខាងក្រៅទីក្រុង។ Khmer Christian Bible ហើយនៅល្ងាចនោះ ព្រះអង្គបានចាកចេញទៅក្រៅក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ល្ងាច ទ្រង់យាងចេញពីទីក្រុងទៅ។ អាល់គីតាប លុះដល់ល្ងាច អ៊ីសាចាកចេញពីទីក្រុងជាមួយពួកសិស្ស។ |
ពេលព្រះអង្គយាងមកដល់ក្រុងយេរូសាឡិម ទ្រង់ក៏ចូលក្នុងព្រះវិហារ។ ក្រោយពីបានទតមើលជុំវិញសព្វគ្រប់ហើយ ព្រះអង្គក៏យាងទៅភូមិបេថានីជាមួយអ្នកទាំងដប់ពីរ ដ្បិតល្ងាចណាស់ហើយ។
ពេលថ្ងៃ ព្រះអង្គតែងបង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅស្នាក់នៅលើភ្នំ ដែលហៅថា ភ្នំដើមអូលីវ។
កាលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរជឿដល់ពន្លឺចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ»។ កាលព្រះយេស៊ូវមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គក៏យាងចេញទៅ ដោយកំបាំងពីគេ។