ព្រះអង្គមានព្រះបន្ទូលទៅដើមល្វានោះថា៖ «សូមកុំឲ្យអ្នកណាបរិភោគផ្លែពីឯងទៀតឡើយ»។ ពួកសិស្សព្រះអង្គក៏ឮ។
ម៉ាកុស 11:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប ព្រះគម្ពីរខ្មែរសាកល ពួកគេមកដល់យេរូសាឡិម។ នៅពេលយាងចូលទៅក្នុងព្រះវិហារ ព្រះអង្គទ្រង់ចាប់ផ្ដើមដេញពួកអ្នកលក់ និងពួកអ្នកទិញឲ្យចេញពីព្រះវិហារ។ ព្រះអង្គបានផ្កាប់តុរបស់ពួកអ្នកដូរលុយ និងកៅអីរបស់ពួកអ្នកលក់ព្រាប Khmer Christian Bible ពួកគេមកដល់ក្រុងយេរូសាឡិម រួចក៏ចូលទៅក្នុងព្រះវិហារ ព្រះអង្គចាប់ផ្ដើមបណ្ដេញមនុស្សកំពុងលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវ ទ្រង់យាងទៅដល់ក្រុងយេរូសាឡិម កាលបានចូលទៅក្នុងព្រះវិហារហើយ នោះក៏តាំងដេញពួកអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដែលដូរប្រាក់ នឹងជើងម៉ានៃពួកអ្នកលក់ព្រាប អាល់គីតាប អ៊ីសាមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស អ៊ីសាចូលក្នុងម៉ាស្ជិទ ហើយដេញអ្នកលក់ដូរចេញ។ អ៊ីសាផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ |
ព្រះអង្គមានព្រះបន្ទូលទៅដើមល្វានោះថា៖ «សូមកុំឲ្យអ្នកណាបរិភោគផ្លែពីឯងទៀតឡើយ»។ ពួកសិស្សព្រះអង្គក៏ឮ។