ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក ដែលស្តាប់តាមសេចក្ដីទូន្មាន។
ម៉ាកុស 10:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលសិស្សដប់នាក់ទៀតបានឮដូច្នោះ គេចាប់ផ្ដើមខឹងនឹងយ៉ាកុប និងយ៉ូហាន។ ព្រះគម្ពីរខ្មែរសាកល នៅពេលបានឮដូច្នេះ សាវ័កដប់នាក់ក៏ចាប់ផ្ដើមទើសចិត្តនឹងយ៉ាកុប និងយ៉ូហាន។ Khmer Christian Bible ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ចាប់ផ្ដើមទាស់ចិត្ដនឹងលោកយ៉ូហាន និងលោកយ៉ាកុប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលសិស្សដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាល១០នាក់ឯទៀតបានឮសេចក្ដីនោះ នោះគេក៏នឹកតូចចិត្តនឹងយ៉ាកុប ហើយនឹងយ៉ូហាន អាល់គីតាប កាលសិស្សដប់នាក់ទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងយ៉ាកកូប និងយ៉ូហាន ជាខ្លាំង។ |
ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក ដែលស្តាប់តាមសេចក្ដីទូន្មាន។
ព្រះយេស៊ូវហៅអ្នកទាំងនោះមក ហើយមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាដឹងថា ក្នុងចំណោមពួកសាសន៍ដទៃ អស់អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រង គេជិះជាន់លើប្រជារាស្រ្ត ហើយពួកអ្នកធំរបស់គេ ក៏ប្រើអំណាចលើគេដែរ។
ពេលនោះ មានការទាស់ទែងគ្នាកើតឡើងក្នុងចំណោមពួកគេ អំពីអ្នកណាដែលរាប់ជាធំជាងគេ។
ព្រះអង្គមានព្រះបន្ទូលថា៖ «អស់ទាំងស្តេចនៃសាសន៍ដទៃ តែងត្រួតត្រាលើប្រជារាស្ត្រ ហើយពួកអ្នកមានអំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។
ឬតើអ្នករាល់គ្នាស្មានថា ព្រះគម្ពីរចែងមកជាឥតប្រយោជន៍ឬ ដែលថា៖ «ព្រះវិញ្ញាណដែលព្រះទ្រង់ប្រទានឲ្យមកគង់ក្នុងយើង ទ្រង់ស្រឡាញ់ដោយព្រះហឫទ័យប្រចណ្ឌ»?