យ៉ាកុប និងយ៉ូហាន ជាកូនលោកសេបេដេ ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ សូមលោកគ្រូយល់ព្រមតាមសំណូមរបស់យើងខ្ញុំផង»។
ម៉ាកុស 10:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់សួរពួកគេថា៖“តើអ្នកទាំងពីរចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់ពួកអ្នក?”។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់ឲ្យខ្ញុំធ្វើអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលសួរថា តើចង់ឲ្យខ្ញុំសំរេចអ្វីឲ្យអ្នក អាល់គីតាប អ៊ីសាសួរគេថា៖ «តើអ្នកទាំងពីរចង់ឲ្យខ្ញុំធ្វើអ្វី?»។ |
យ៉ាកុប និងយ៉ូហាន ជាកូនលោកសេបេដេ ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ សូមលោកគ្រូយល់ព្រមតាមសំណូមរបស់យើងខ្ញុំផង»។
គេទូលព្រះអង្គថា៖ «ពេលលោកគ្រូគង់លើបល្ល័ង្កដ៏រុងរឿង សូមប្រោសប្រទានឲ្យយើងខ្ញុំបានអង្គុយអមលោកគ្រូ ម្នាក់ខាងស្តាំ ហើយម្នាក់ខាងឆ្វេងផង»។
ព្រះយេស៊ូវមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» បុរសខ្វាក់នោះទូលព្រះអង្គថា៖ «លោកគ្រូ! សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺផង!»
បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នា ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន។