ម៉ាកុស 10:51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦51 ព្រះយេស៊ូវមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» បុរសខ្វាក់នោះទូលព្រះអង្គថា៖ «លោកគ្រូ! សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺផង!» សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល51 ព្រះយេស៊ូវទ្រង់សួរគាត់ថា៖“តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?”។ បុរសខ្វាក់ភ្នែកនោះទូលថា៖ “រ៉ាបូនី! សូមឲ្យខ្ញុំមើលឃើញវិញផង”។ សូមមើលជំពូកKhmer Christian Bible51 ព្រះយេស៊ូក៏មានបន្ទូលតបទៅគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» បុរសខ្វាក់នោះទូលទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥51 ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសភ្នែកទូលបង្គំឲ្យភ្លឺផង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤51 ទ្រង់មានបន្ទូលសួរគាត់ថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក អ្នកនោះទូលឆ្លើយថា លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង សូមមើលជំពូកអាល់គីតាប51 អ៊ីសាសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ជម្រាបអ៊ីសាថា៖ «តួន! សូមប្រោសភ្នែកខ្ញុំឲ្យបានភ្លឺផង»។ សូមមើលជំពូក |