ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 1:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន ហើយ​ស្រែក​យ៉ាង​ខ្លាំង រួច​ក៏​ចេញ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

វិញ្ញាណអសោច​ក៏​ចេញ​ពី​បុរសនោះ ទាំង​ធ្វើឲ្យ​គាត់​ប្រកាច់ប្រកិន ហើយ​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​។

សូមមើលជំពូក

Khmer Christian Bible

វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន​ និង​ស្រែក​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ពី​គាត់​ទៅ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

វិញ្ញាណ​អាក្រក់​ក៏​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់‌ប្រកិន ហើយ​វា​ចេញ​ទៅ ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អារក្ស‌អសោចិ៍​បាន​ជាន់​មនុស្ស​នោះ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង ហើយ​ស្រែក​ឡើង នោះ​វា​ក៏​ចេញ​ទៅ

សូមមើលជំពូក

អាល់គីតាប

អ៊ីព្លេស​ក៏​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន ហើយ​វា​ចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។

សូមមើលជំពូក



ម៉ាកុស 1:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូវ​បន្ទោស​វា​ថា៖ «ចូរ​ស្ងៀម! ហើយ​ចេញ​ពី​អ្នក​នេះ​ទៅ!»


គេ​ទាំង​អស់​គ្នា​មាន​សេចក្ដី​អស្ចារ្យ ហើយ​គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ស្អី​ហ្នឹង? សេចក្តី​បង្រៀន​ថ្មី​នេះ​មាន​អំណាច​ម៉្លេះ! លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់ ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក»។


គេ​ក៏​នាំ​ក្មេង​នោះ​មក។ កាល​វិញ្ញាណ​នោះ​ឃើញ​ព្រះ‌អង្គ វា​ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន ដួល​ននៀល​នៅ​លើ​ដី ទាំង​បែក​ពពុះ​មាត់​ភ្លាម​មួយ​រំពេច។


វា​ក៏​ស្រែក​ឡើង ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ជា​ខ្លាំង រួច​ចេញ​ទៅ ឯ​ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ហើយ​មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «វា​ស្លាប់​ហើយ!»


ប៉ុន្តែ បើ​អ្នក​ណា​ខ្លាំង​ជាង មក​វាយ​ឈ្នះ​គាត់​កាល​ណា នោះ​គេ​ដណ្តើម​យក​អស់​ទាំង​គ្រឿង​អាវុធ ដែល​គាត់​ទុក​ចិត្ត​នោះ រួច​ប្លន់​យក​ជ័យ‌ភណ្ឌ​ទៅ​ចែក​គ្នា​ហើយ។


វិញ្ញាណ​អាក្រក់​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ និង​ហើម​ជាំ​ពេញ​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក។


ពេល​ក្មេង​នោះ​ដើរ​ចូល​មក អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់​ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​កំហែង​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ។