ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា៖ «មើល​យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក គាត់​នឹង​រៀបចំ​ផ្លូវ​ឲ្យ​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ​ថា​: “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ​ខាងមុខ​អ្នក ដែល​នឹង​រៀបចំ​ផ្លូវ​របស់អ្នក ​។

សូមមើលជំពូក

Khmer Christian Bible

ដូច​ដែល​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ បាន​សរសេរ​ទុក​ថា៖​ «មើល៍!​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដើម្បី​រៀបចំ​ផ្លូវ​ឲ្យ​អ្នក​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​គម្ពីរ​ព្យាការី​អេសាយ​មាន​ចែង​ទុក​មក​ថា៖ «យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា «មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង»

សូមមើលជំពូក

អាល់គីតាប

ក្នុង​គីតាប​ណាពី​អេសាយ​មាន​ចែង​ទុក​មក​ថា៖ «យើង​ចាត់​អ្នក​នាំ​សារ​យើង​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​រៀប‌ចំ​ផ្លូវ​ជូន​អ្នក។

សូមមើលជំពូក



ម៉ាកុស 1:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ទូល‌បង្គំ​ពោល​ថា «មើល៍ ទូល‌បង្គំ​មក​ហើយ សេចក្ដី​នេះ​មាន​ចែង​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ


«មើល៍! យើង​ចាត់​ទូតរបស់​យើង​ឲ្យ​ទៅ ដើម្បី​រៀបចំ​ផ្លូវ​នៅ​មុខ​យើង។ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូលក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក ជា​សេចក្ដី​សញ្ញា​ដែល​អ្នក​រាល់​គ្នា​ចង់​បាន​នោះ មើល៍! ព្រះ‌អង្គនឹង​យាង​មក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


លោក​នេះ​ហើយ​ដែល​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ថា "មើល៍! យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក អ្នក​នោះ​នឹង​ទៅ​មុន​អ្នក ដើម្បី​រៀបចំ​ផ្លូវ​របស់​អ្នក" ។


គេ​ទូល​ស្ដេច​ថា៖ «នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា ដ្បិត​ហោរា​បាន​ចែង​សេចក្តី​ទុក​មក​ដូច្នេះ​ថា


កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។


ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «យប់​នេះ អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "យើង​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ"


ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល តាម​រយៈ​មាត់​ពួក​ហោរា​បរិសុទ្ធ របស់​ព្រះ‌អង្គ​ពី​ជំនាន់​ដើម


រីឯ​កូន​វិញ គេ​នឹង​ហៅ​កូន​ថា ជា​ហោរា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ


ព្រះ‌អង្គ​នាំ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​គ្រប់​សេចក្តី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​ពី​កូន​មនុស្ស នឹង​បាន​សម្រេច។