ពេលលោកយ៉ូហាននៅក្នុងគុកបានឮពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្ទបានធ្វើ លោកក៏ចាត់សិស្សរបស់លោកឲ្យទៅទូលសួរព្រះអង្គថា៖
ម៉ាកុស 1:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពេលគេចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះយេស៊ូវក៏យាងមកស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អអំពីព្រះ។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីយ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងមកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះ Khmer Christian Bible បន្ទាប់ពីគេចាប់លោកយ៉ូហានឃុំឃាំង ព្រះយេស៊ូក៏យាងចូលស្រុកកាលីឡេ ប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ*របស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាក្រោយដែលគេបញ្ជូនយ៉ូហានទៅផុតហើយ នោះព្រះយេស៊ូវទ្រង់យាងមកក្នុងស្រុកកាលីឡេវិញ ព្រមទាំងប្រកាសប្រាប់ដំណឹងល្អពីនគរព្រះថា អាល់គីតាប ក្រោយគេចាប់យ៉ះយ៉ាយកទៅឃុំឃាំងអ៊ីសាទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់អុលឡោះ។ |
ពេលលោកយ៉ូហាននៅក្នុងគុកបានឮពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្ទបានធ្វើ លោកក៏ចាត់សិស្សរបស់លោកឲ្យទៅទូលសួរព្រះអង្គថា៖
ទ្រង់ក៏មានរាជឱង្ការទៅពួកមន្ត្រីថា៖ «នេះច្បាស់ជាយ៉ូហាន-បាទីស្ទ ដែលបានរស់ពីស្លាប់ឡើងវិញហើយ បានជាគាត់មានអំណាចធ្វើការអស្ចារ្យដូច្នេះ»។
កាលព្រះយេស៊ូវបានឮថា គេបានចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះអង្គក៏យាងថយទៅគង់នៅស្រុកកាលីឡេវិញ។
តាំងពីពេលនោះមក ព្រះយេស៊ូវបានចាប់ផ្តើមប្រកាសថា៖ «ចូរប្រែចិត្ត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌នៅជិតបង្កើយ»។
ព្រះយេស៊ូវយាងទៅពាសពេញក្នុងស្រុកកាលីឡេ ព្រះអង្គបង្រៀននៅតាមសាលាប្រជុំរបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីព្រះរាជ្យ ទាំងប្រោសជំងឺរោគាគ្រប់ប្រភេទ ក្នុងចំណោមប្រជាជនឲ្យបានជា។
បន្ទាប់មក ព្រះយេស៊ូវយាងទៅគ្រប់ក្រុង គ្រប់ភូមិ ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។
ក្រោយមកភ្លាម ព្រះអង្គយាងទៅតាមក្រុង និងតាមភូមិនានា ទាំងប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ។ អ្នកទាំងដប់ពីរនៅជាមួយព្រះអង្គ
ឥឡូវនេះ មើល៍ ខ្ញុំដឹងថា ក្នុងចំណោមអ្នករាល់គ្នាដែលខ្ញុំបានដើរទៅមក ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ គ្មានអ្នកណាម្នាក់នឹងឃើញមុខខ្ញុំទៀតឡើយ។
កាលគេបានណាត់ថ្ងៃមួយដើម្បីជួបជាមួយលោករួចហើយ គេក៏នាំគ្នាច្រើនជាងមុន ចូលមកជួបនៅផ្ទះរបស់លោក។ លោកវែកញែកពន្យល់ប្រាប់គេ តាំងពីព្រឹករហូតដល់ល្ងាច ទាំងធ្វើបន្ទាល់អំពីព្រះរាជ្យរបស់ព្រះ ហើយព្យាយាមពន្យល់គេអំពីព្រះយេស៊ូវឲ្យគេបានជឿ ចេញពីគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ និងគម្ពីរហោរា។
ប៉ុល ជាអ្នកបម្រើ របស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះអង្គបានត្រាស់ហៅឲ្យធ្វើជាសាវក ទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះ
ហើយពេលព្រះអង្គបានយាងមក នោះព្រះអង្គបានប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្តដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់អស់អ្នកដែលនៅជិតផង