ព្រះនៃសេចក្តីសុខសាន្តនឹងកម្ទេចអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ភីលេម៉ូន 1:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យវិញ្ញាណរបស់អ្នកបានប្រកបដោយព្រះគុណរបស់អម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚ ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នា!៕៚ Khmer Christian Bible សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដគ្រិស្ដស្ថិតនៅជាមួយវិញ្ញាណរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យវិញ្ញាណអ្នកបានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ អាម៉ែន។:៚ អាល់គីតាប សូមគុណរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ |
ព្រះនៃសេចក្តីសុខសាន្តនឹងកម្ទេចអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំនុំទាំងមូល សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអេរ៉ាស្ទុស ជាអ្នកកាន់ឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាពួកបងប្អូនយើង ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។
បងប្អូនអើយ សូមព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ស្ថិតនៅជាប់ជាមួយវិញ្ញាណរបស់អ្នករាល់គ្នា។ អាម៉ែន។:៚
សូមព្រះអម្ចាស់យេស៊ូវគ្រីស្ទគង់ជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚