ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 9:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ថ្ងៃ​មួយ ដើម​ឈើ​ទាំង​ឡាយ​ចេញ​ទៅ​ចាក់​ប្រេង​តាំង​ឲ្យ​មាន​ស្តេច​សោយ​រាជ្យ​លើ​គេ។ គេ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា "សូម​សោយ​រាជ្យ​លើ​យើង​ខ្ញុំ​ទៅ"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ ដើម​ឈើ​ទាំង‌ឡាយ​ដើរ​ផ្សង​រក​ស្ដេច ឲ្យ​គ្រង​រាជ្យ​លើ​គេ។ ពួក​គេ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា: សូម​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​កាល​១​ថ្ងៃ ពួក​ដើម​ឈើ​ចង់​ធ្វើ​បុណ្យ​ចាក់​ប្រេង តាំង​ឲ្យ​មាន​ស្តេច​ឡើង ក៏​ទៅ​សូម​ដល់​ដើម​អូលីវ​ថា សូម​ឲ្យ​អ្នក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​មួយ ដើម​ឈើ​ទាំង‌ឡាយ​ដើរ​ផ្សង​រក​ស្តេច ឲ្យ​គ្រង​រាជ្យ​លើ​គេ។ ពួក​គេ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា: សូម​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ​ទៅ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 9:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​ស្តេច​យូដា​វិញ ទូល​ថា៖ «ដើម​បន្លា​ដែល​ដុះ​នៅ​លើ​ភ្នំ​ល្បាណូន​បាន​ចាត់​សារ​ទៅ​ឯ​ដើម​តា‌ត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ថា "ចូរ​លើក​កូន​ស្រី​ឯង​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង" ក៏​មាន​សត្វ​ព្រៃ​សាហាវ ដែល​នៅ​ភ្នំ​ល្បាណូន​មក​តាម​នោះ ជាន់​ឈ្លី​ដើម​បន្លា​នោះ​ទៅ


ប៉ុន្តែ ព្រះបាទ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាត់​សារ​ទៅ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា​វិញ​ថា៖ «ដើម​បន្លា​ដែល​ដុះ​នៅ​លើ​ភ្នំ​ល្បាណូន បាន​ចាត់​សារ​ទៅ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន​ថា "ចូរ​លើក​កូន​ស្រី​ឯង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុសយើង" ហើយ​មាន​សត្វ​ព្រៃ​ដែល​នៅ​ភ្នំ​ល្បាណូន​មក​តាម​នោះ ជាន់​ឈ្លី​ដើម​បន្លា​នោះ​ទៅ។


បើ​ជើង​និយាយ​ថា «ខ្ញុំ​មិន​មែន​ជា​របស់​រូប‌កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ដៃ» ក៏​ជើង​នោះ​នៅ​តែ​ជា​ចំណែក​មួយ​របស់​រូប‌កាយ​ដដែល។


កាល​ដំណឹង​នោះបាន​ឮ​ដល់​យ៉ូថាម លោក​ក៏​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​កេរិ‌ស៊ីម ហើយ​ស្រែក​យ៉ាង​អស់​ទំហឹង ប្រាប់​គេ​ថា៖ «ឱ​អស់​លោក​មេ​ដឹក​នាំ​នៅ​ក្រុង​ស៊ីគែម​អើយ សូម​ស្តាប់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ​បាន​ស្តាប់​អស់​លោក​ដែរ។


ប៉ុន្ដែ ដើម​អូលីវ​ឆ្លើយ​ទៅ​គេ​ថា "តើ​គួរ​ឲ្យ​ខ្ញុំ​ទុក​ចោល​ប្រេង​របស់​ខ្ញុំ ដែល​សម្រាប់​ប្រើ​ដើម្បី​លើក​តម្កើង​ព្រះ និង​មនុស្ស​លោក ហើយ​ទៅ​យោល​ខ្លួន​គ្រប​លើ​ដើម​ឈើ​ទាំង​ឡាយ​នោះ​ឬ?"