ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញក៏មកដល់ រួចបងៗរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូង ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែល មានតម្លៃជាប្រាក់សុទ្ធម្ភៃដួង។ ពួកនោះក៏យកយ៉ូសែបទៅស្រុកអេស៊ីព្ទ។
ពួកចៅហ្វាយ 8:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ពួកអ៊ីស្រាអែលពោលទៅកាន់គេឌានថា៖ «សូមលោកគ្រប់គ្រងលើយើងរាល់គ្នាតទៅ រហូតដល់កូន និងចៅរបស់លោកផង ដ្បិតលោកបានសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកគេឌានថា៖ «សូមលោកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់លោកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះលោកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសាសន៍អ៊ីស្រាអែល គេសូមដល់គេឌានថា សូមឲ្យលោកគ្រងរាជ្យលើយើងរាល់គ្នាតទៅ ដរាបដល់កូនចៅលោកផង ដ្បិតលោកបានជួយសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានហើយ អាល់គីតាប ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រអែលពោលទៅកាន់លោកគេឌានថា៖ «សូមអ្នកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់អ្នកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះអ្នកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ពួកម៉ាឌាន»។ |
ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញក៏មកដល់ រួចបងៗរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូង ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែល មានតម្លៃជាប្រាក់សុទ្ធម្ភៃដួង។ ពួកនោះក៏យកយ៉ូសែបទៅស្រុកអេស៊ីព្ទ។
ពេលព្រះយេស៊ូវជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គដោយកម្លាំង ដើម្បីតាំងឡើងជាស្តេច ទ្រង់ក៏ចេញពីគេឡើងទៅលើភ្នំ តែមួយអង្គឯងម្តងទៀត។
ដូច្នេះ សេបាស និងសាលមូណាពោលថា៖ «សូមលោកក្រោកឡើង ហើយសម្លាប់យើងដោយខ្លួនឯងទៅ ដ្បិតបើមនុស្សជាយ៉ាងណា នោះកម្លាំងរបស់គេក៏យ៉ាងនោះដែរ»។ ពេលនោះ គេឌានក៏ក្រោកឡើង ហើយសម្លាប់សេបាស និងសាលមូណាចោល រួចដោះយកគ្រឿងលម្អដែលពាក់នៅកសត្វអូដ្ឋរបស់គេផង។
គេឌានតបទៅគេថា៖ «ខ្ញុំមិនត្រូវគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនត្រូវគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះយេហូវ៉ាទេតើ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។
តែកាលបានឃើញណាហាស ជាស្តេចនៃពួកកូនចៅអាំម៉ូន មកទាស់នឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាបានសូមដល់ខ្ញុំថា "ទេ ត្រូវឲ្យមានស្តេចសោយរាជ្យលើយើងរាល់គ្នាដែរ" តែគឺព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលជាស្តេចលើអ្នករាល់គ្នា។
គេជម្រាបថា៖ «មើល៍ ឥឡូវលោកចាស់ហើយ ពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេចមួយអង្គ សម្រាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ»។