Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​ពួក​សាសន៍​អ៊ីស្រាអែល គេ​សូម​ដល់​គេឌាន​ថា សូម​ឲ្យ​លោក​គ្រង​រាជ្យ​លើ​យើង​រាល់​គ្នា​ត​ទៅ ដរាប​ដល់​កូន​ចៅ​លោក​ផង ដ្បិត​លោក​បាន​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ក្រោយ​មក ពួក​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​គេឌាន​ថា៖ «សូម​លោក​គ្រប់​គ្រង​លើ​យើង​រាល់​គ្នា​ត​ទៅ រហូត​ដល់​កូន និង​ចៅ​របស់​លោក​ផង ដ្បិត​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ក្រោយ​ពី​ព្រឹត្តិ‌ការណ៍​នោះ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «សូម​លោក​មេត្តា​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ហើយ​ក្រោយ​មក សូម​ឲ្យ​កូន និង​ចៅ​របស់​លោក​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ​ត​ទៅ​ទៀត​ដែរ ពី‌ព្រោះ​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ​មក ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «សូម​អ្នក​មេត្តា​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ហើយ​ក្រោយ​មក សូម​ឲ្យ​កូន និង​ចៅ​របស់​អ្នក​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ​ត​ទៅ​ទៀត​ដែរ ពី​ព្រោះ​អ្នក​បាន​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ពួក​ម៉ាឌាន»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​នោះ​ក៏​មក​ដល់ រួច​ពួក​បង​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង​មក ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ាអែល​ដំឡៃ​ជា​ប្រាក់​២០​ដួង ពួក​នោះ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។


ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​ថយ​ឡើង​ទៅ​លើ​ភ្នំ​តែ​១​អង្គ​ទ្រង់​វិញ​ទៀត ពី​ព្រោះ​ទ្រង់​ជ្រាប​ថា គេ​គិត​មក​ចាប់​ទ្រង់​ដោយ​កំឡាំង ដើម្បី​នឹង​តាំង​ឡើង​ជា​ស្តេច។


ដូច្នេះ​សេបាស នឹង​សាល‌មូន៉ា និយាយ​ឡើង​ថា ចូរ​អ្នក​ក្រោក​ឡើង សំឡាប់​យើង​ដោយ​ខ្លួន​អ្នក​វិញ ដ្បិត​បើ​មនុស្ស​ជា​យ៉ាង​ណា នោះ​កំឡាំង​ក៏​យ៉ាង​នោះ​ដែរ នោះ​គេឌាន​ក៏​ក្រោក​ឡើង​ទៅ​សំឡាប់​សេបាស នឹង​សាល‌មូន៉ា​ចោល​ទៅ ព្រម​ទាំង​ដោះ​យក​ប្រដាប់​លំអ​ពី​ក​នៃ​សត្វ​អូដ្ឋ​របស់​គេ​ផង។


តែ​គេឌាន​ឆ្លើយ​ទៅ​គេ​ថា ឯ​អញ នឹង​កូន​ចៅ​អញ មិន​ត្រូវ​គ្រង​រាជ្យ​លើ​ឯង​រាល់​គ្នា​ទេ គឺ​ជា​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​សោយ‌រាជ្យ​លើ​ឯង​រាល់​គ្នា​វិញ


តែ​កាល​បាន​ឃើញ​ណា‌ហាស ជា​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន មក​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ថា ទេ ត្រូវ​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ដែរ ប៉ុន្តែគឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​វិញ


គេ​ជំរាប​ថា មើល ឥឡូវ​លោក​ចាស់​ហើយ ឯ​ពួក​កូន​លោក គេ​មិន​ប្រព្រឹត្ត​តាម​គន្លង​របស់​លោក​ទេ ដូច្នេះ សូម​លោក​តាំង​ឲ្យ​មាន​ស្តេច​១​អង្គ សំរាប់​នឹង​គ្រប់‌គ្រង​លើ​យើង​រាល់​គ្នា ដូច​ជា​សាសន៍​ឯ​ទៀត​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម