ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 8:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​បង្គាប់​ទៅ​យេធើ​ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​ក្រោក​ឡើង សម្លាប់​គេ​ចោល​ទៅ!» ប៉ុន្ដែ ក្មេង​ជំទង់​នោះ​ខ្លាច​មិន​ហ៊ាន​ហូត​ដាវ​ទេ ព្រោះ​គាត់​នៅ​ក្មេង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​បង្គាប់​ទៅ​យេធើរ ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ!»។ ប៉ុន្តែ យុវជន​នោះ​មិន​ហ៊ាន​ហូត​ដាវ​ទេ ដ្បិត​គេ​ខ្លាច ដោយ​ខ្លួន​នៅ​ក្មេង​ពេក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​លោក​បង្គាប់​ដល់​យេធើ ជា​កូន​ច្បង​ខ្លួន​ថា ចូរ​ក្រោក​ឡើង សំឡាប់​គេ​ចោល​ទៅ តែ​ក្មេង​ជំទង់​នោះ​ខ្លាច​មិន​ហ៊ាន​ហូត​ដាវ​ទេ គឺ​ព្រោះ​វា​នៅ​ក្មេង​ពេក

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក លោក​បង្គាប់​ទៅ​យេធើ ជា​កូន​ច្បង​របស់​គាត់​ថា៖ «ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ!»។ ប៉ុន្តែ យុវជន​នោះ​មិន​ហ៊ាន​ហូត​ដាវ​ទេ ដ្បិត​គេ​ខ្លាច​ដោយ​ខ្លួន​នៅ​ក្មេង​ពេក។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 8:20
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​សម្រេច​ការ​វិនិច្ឆ័យ​ដល់សាសន៍​ទាំង​នោះ ដូច​ជា​បាន​ចែង​ទុក​មក​ហើយ! ការ​នេះ​ជា​កិត្តិយស ដល់​អស់​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហាលេលូយ៉ា !


កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​ជួប​លោក​យ៉ូស្វេ​ហើយ លោក​យ៉ូស្វេ​ក៏​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក ហើយមាន​ប្រសាសន៍​ទៅកាន់​ពួក​មេ‌ទ័ព ដែល​បាន​រួម​ប្រយុទ្ធ​ជា​មួយ​លោក​ថា៖ «ចូល​ឲ្យ​ជិត​មក៍ ហើយ​យក​ជើង​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ»។ ដូច្នេះ គេ​ក៏​ចូលមក ហើយ​ជាន់​ក​ស្តេច​ទាំង​នោះ។


លោក​ឆ្លើយ​តប​ថា៖ «គេ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ ដូច្នេះ ខ្ញុំ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ប្រសិន‌បើ​អ្នក​ទុក​ជីវិត​ឲ្យ​គេ​រស់​នៅ ខ្ញុំ​នឹង​មិន​សម្លាប់​អ្នក​ទេ»។


ដូច្នេះ សេបាស និង​សាល‌មូណា​ពោល​ថា៖ «សូម​លោក​ក្រោក​ឡើង ហើយ​សម្លាប់​យើង​ដោយ​ខ្លួន​ឯង​ទៅ ដ្បិត​បើ​មនុស្ស​ជា​យ៉ាង​ណា នោះ​កម្លាំង​របស់​គេ​ក៏​យ៉ាង​នោះ​ដែរ»។ ពេល​នោះ គេឌាន​ក៏​ក្រោក​ឡើង ហើយ​សម្លាប់​សេបាស និង​សាល‌មូណា​ចោល រួច​ដោះ​យក​គ្រឿង​លម្អ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​គេ​ផង។


ប៉ុន្តែ លោក​សាំយូ‌អែល​មាន​ប្រ‌សាសន៍​ថា៖ «ដាវ​របស់​ឯង​បាន​ធ្វើ​ឲ្យ​ស្រ្តី​ព្រាត់​ប្រាស់​កូន ដូច្នេះ ម្តាយ​របស់​ឯង​ក៏​នឹង​ត្រូវ​ព្រាត់​ប្រាស់​កូន​ដូច្នោះ​ដែរ»។ រួច​លោកសាំយូ‌អែល​ក៏​កាប់​អ័‌កាក់​កម្ទេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​គីល‌កាល​ទៅ។