ហើយនៅគ្រានោះ នឹងឮសូរត្រែធំផ្លុំឡើង នោះពួកអ្នកនៅក្នុងស្រុកអាសស៊ើរ ដែលហៀបនឹងវិនាសបាត់ និងពួកអ្នកដែលត្រូវបំបរបង់ចេញទៅឯស្រុកអេស៊ីព្ទ គេនឹងវិលមកថ្វាយបង្គំព្រះយេហូវ៉ា នៅលើភ្នំបរិសុទ្ធ ត្រង់ក្រុងយេរូសាឡិម។
ពួកចៅហ្វាយ 7:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅជំរំរបស់គេរៀងខ្លួន ទុកនៅតែពួកបីរយនាក់នោះប៉ុណ្ណោះ។ ដូច្នេះ បណ្ដាជនក៏យកស្បៀងអាហារ និងត្រែរបស់គេកាន់ជាប់នឹងដៃ ឯជំរំរបស់ពួកម៉ាឌានស្ថិតនៅខាងក្រោម គឺនៅច្រកភ្នំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកគេឌានឲ្យជនជាតិអ៊ីស្រាអែលត្រឡប់ទៅជំរំរៀងៗខ្លួន លោកទុកតែទាហានបីរយនាក់ឲ្យនៅជាមួយ ព្រមទាំងស្បៀងអាហារ និងស្នែងសម្រាប់ផ្លុំ។ រីឯទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងក្រោម គឺនៅវាលទំនាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅឯទីលំនៅគេរៀងខ្លួន បានទុកនៅតែពួក៣០០នាក់នោះប៉ុណ្ណោះ ពួកនោះគេក៏យកស្បៀងអាហារ នឹងត្រែរបស់គេទៅ ឯពួកម៉ាឌានគេបានបោះទ័ពនៅកន្លែងខាងក្រោមលោក ក្នុងវាលច្រកភ្នំ។ អាល់គីតាប បន្ទាប់មក លោកគេឌានឲ្យជនជាតិអ៊ីស្រអែលត្រឡប់ទៅជំរំរៀងៗខ្លួន គាត់ទុកតែទាហានបីរយនាក់ឲ្យនៅជាមួយ ព្រមទាំងស្បៀងអាហារ និងស្នែងសម្រាប់ផ្លុំ។ រីឯទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងក្រោម គឺនៅវាលទំនាប។ |
ហើយនៅគ្រានោះ នឹងឮសូរត្រែធំផ្លុំឡើង នោះពួកអ្នកនៅក្នុងស្រុកអាសស៊ើរ ដែលហៀបនឹងវិនាសបាត់ និងពួកអ្នកដែលត្រូវបំបរបង់ចេញទៅឯស្រុកអេស៊ីព្ទ គេនឹងវិលមកថ្វាយបង្គំព្រះយេហូវ៉ា នៅលើភ្នំបរិសុទ្ធ ត្រង់ក្រុងយេរូសាឡិម។
ឲ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃដំបូងក្នុងខែទីប្រាំពីរ នោះជាថ្ងៃឈប់សម្រាកសម្រាប់អ្នករាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ។
ពេលនោះ ត្រូវផ្លុំត្រែឲ្យឮរំពង នៅថ្ងៃទីដប់ ក្នុងខែទីប្រាំពីរ ដែលត្រូវនឹងថ្ងៃបុណ្យរំដោះបាប ត្រូវផ្លុំត្រែឲ្យឮពាសពេញក្នុងស្រុករបស់អ្នកទាំងមូល។
ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ដែលមកសង្កត់សង្កិនក្នុងស្រុករបស់អ្នករាល់គ្នា នោះត្រូវផ្លុំត្រែឲ្យមានសំឡេងយ៉ាងរន្ថាន់ ដើម្បីជាការរំឭកពីអ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានសង្គ្រោះរួចពីខ្មាំងសត្រូវ។
ក្នុងរយៈពេលដ៏ខ្លី គឺមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលឮសំឡេងត្រែចុងក្រោយ។ ដ្បិតសំឡេងត្រែនឹងបន្លឺឡើង ហើយមនុស្សស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងនឹងត្រូវផ្លាស់ប្រែ។
ដូច្នេះ ប្រជាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង។ កាលប្រជាជនឮសូរត្រែ គេក៏នាំគ្នាស្រែកឡើងយ៉ាងខ្លាំង ហើយកំផែងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជននាំគ្នាសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយគេចាប់យកទីក្រុងនោះ។
ត្រូវមានសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀម ដើរនាំមុខហិបនៃសេចក្ដីសញ្ញា នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវឲ្យដើរព័ទ្ធទីក្រុងប្រាំពីរជុំ ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង។
ពេលទៅដល់ លោកផ្លុំត្រែឡើងក្នុងស្រុកភ្នំអេប្រាអិម។ ពេលនោះ ពួកកូនចៅអ៊ីស្រាអែលក៏ចុះពីស្រុកភ្នំទៅជាមួយលោក ហើយលោកជាអ្នកនាំមុខគេ។
គ្រានោះ ពួកសាសន៍ម៉ាឌានទាំងប៉ុន្មាន និងពួកអាម៉ាឡេក ព្រមទាំងមនុស្សនៅស្រុកខាងកើត បានប្រមូលផ្ដុំគ្នា ហើយឆ្លងទន្លេយ័រដាន់មកបោះទ័ពនៅជ្រលងភ្នំយេសរាល។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់គេឌានថា៖ «យើងនឹងសង្គ្រោះអ្នករាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃរបស់អ្នក ដោយសារមនុស្សបីរយនាក់ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត ត្រូវឲ្យគេត្រឡប់ទៅផ្ទះរបស់គេរៀងខ្លួនវិញទៅ»។
នៅយប់នោះឯង ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយជំរំទ័ពរបស់គេទៅ ដ្បិតយើងបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។