ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 7:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​ឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដោយ‌សារ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​រៀង​ខ្លួន​វិញ​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល​តាម​រយៈ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក។ យើង​នឹង​ប្រគល់​ជន‌ជាតិ​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ ចំពោះ​អ្នក​ឯ​ទៀតៗ ត្រូវ​ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​គេឌាន​ថា អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយ‌សារ​មនុស្ស​៣០០​នាក់ ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត នោះ​ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​គេ​វិញ​ទៅ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ៊ីស្រ‌អែល​តាម​រយៈ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក។ យើង​នឹង​ប្រគល់​ជន‌ជាតិ​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក។ ចំពោះ​អ្នក​ឯ​ទៀតៗ ត្រូវ​ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ​ចុះ»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 7:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​មនុស្ស​ដែល​លិឍ​ទឹក​ដោយ​ក្បង់​នឹង​ដៃ មាន​ចំនួន​បី​រយ​នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​អ្នក​លុត​ជង្គង់​ផឹក​ទឹក​ទាំង​អស់។


ដូច្នេះ គេឌាន​ក៏​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​ជំរំ​របស់​គេ​រៀង​ខ្លួន ទុក​នៅ​តែ​ពួក​បី​រយ​នាក់​នោះ​ប៉ុណ្ណោះ។ ដូច្នេះ បណ្ដា​ជន​ក៏​យក​ស្បៀង​អាហារ និង​ត្រែ​របស់​គេ​កាន់​ជាប់​នឹង​ដៃ ឯ​ជំរំ​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​ច្រក​ភ្នំ។


យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។


ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​រៀបចំ​ចុះ​ទៅ​កៃឡា​ចុះ ដ្បិត​យើង​នឹង​ប្រគល់​ពួក​ភីលី‌ស្ទីន​នោះ មក​ក្នុង​កណ្ដាប់​ដៃ​ឯង​ហើយ»។