បារ៉ាកបានកោះហៅពួកសាប់យូឡូន និងពួកណែបថាលីមកជួបជុំគ្នានៅកេដេស។ ពេលនោះ មានមនុស្សចំនួនមួយម៉ឺននាក់ឡើងទៅតាមបារ៉ាក ហើយដេបូរ៉ាក៏ទៅជាមួយដែរ។
ពួកចៅហ្វាយ 6:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកចាត់អ្នកនាំសារឲ្យទៅពាសពេញស្រុកម៉ាណាសេទាំងមូល ហើយកោះហៅពួកគេឲ្យមកតាមលោកដែរ។ លោកចាត់អ្នកនាំសារឲ្យទៅឯពួកអេស៊ើរ ពួកសាប់យូឡូន និងពួកណែបថាលីទៀត ហើយគេក៏ឡើងមកជួបលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធម៉ាណាសេទាំងមូល ដើម្បីកេណ្ឌមនុស្សមកតាមលោក។ លោកបានចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធអេស៊ើរ សាប់យូឡូន និងណែបថាលីដែរ ហើយពួកគេក៏នាំគ្នាមករកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកចាត់មនុស្សឲ្យទៅគ្រប់ក្នុងស្រុកម៉ាន៉ាសេ គេក៏មូលគ្នាមកតាមលោកដែរ រួចគាត់ចាត់មនុស្សឲ្យទៅឯពួកអេស៊ើរ ពួកសាប់យូល៉ូន នឹងពួកណែបថាលីទៀត គេក៏មូលមកឯលោកទាំងអស់គ្នា។ អាល់គីតាប គាត់ចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធម៉ាណាសេទាំងមូល ដើម្បីកេណ្ឌមនុស្សមកតាមគាត់។ គាត់បានចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធអេស៊ើរ សាប់យូឡូន និងណែបថាលីដែរ ហើយពួកគេក៏នាំគ្នាមករកគាត់។ |
បារ៉ាកបានកោះហៅពួកសាប់យូឡូន និងពួកណែបថាលីមកជួបជុំគ្នានៅកេដេស។ ពេលនោះ មានមនុស្សចំនួនមួយម៉ឺននាក់ឡើងទៅតាមបារ៉ាក ហើយដេបូរ៉ាក៏ទៅជាមួយដែរ។
លោកស្រីចាត់គេឲ្យទៅហៅបារ៉ាក ជាកូនរបស់អ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានបង្គាប់លោកថា "ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ពីពួកកូនចៅណែបថាលី និងសាប់យូឡូន ហើយនាំគ្នាឡើងទៅលើភ្នំតាបោរទៅ។
ឯពួកសាប់យូឡូនវិញ ជាប្រជាជនមួយដែលប្រថុយជីវិតដល់ស្លាប់ ហើយពួកណែបថាលីដែរ គេចូលទៅច្បាំងនៅទីខ្ពស់ៗក្នុងសមរភូមិ។
ពួកអ៊ីស្រាអែលបានប្រមូលគ្នាពីខេត្តណែបថាលី ខេត្តអេស៊ើរ និងស្រុកម៉ាណាសេទាំងមូល មកដេញតាមពួកម៉ាឌាន។
ដូច្នេះ ចូរប្រកាសប្រាប់ដល់ត្រចៀកបណ្ដាជនថា "អ្នកណាភ័យខ្លាច ហើយញាប់ញ័រ ត្រូវឲ្យអ្នកនោះវិលពីភ្នំកាឡាត ត្រឡប់ទៅផ្ទះវិញចុះ"»។ ពេលនោះ មានមនុស្សចំនួនពីរម៉ឺនពីរពាន់នាក់បានត្រឡប់វិលទៅវិញ នៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។