ខណៈនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះតង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិឍទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ។
ពួកចៅហ្វាយ 6:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទេវតារបស់ព្រះយេហូវ៉ាក៏លូកចុងដំបងដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ និងនំបុ័ងឥតដំបែនោះ រួចក៏មានភ្លើងចេញពីថ្មមកបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់ទៅ ហើយទេវតារបស់ព្រះយេហូវ៉ាក៏ស្រាប់តែបាត់ពីមុខលោកទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតារបស់ព្រះអម្ចាស់យកចុងដំបងដែលលោកកាន់ទៅពាល់សាច់ និងនំប៉័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំប៉័ងអស់ទៅ។ បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់ក៏កំបាំងបាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទេវតានៃព្រះយេហូវ៉ាក៏លូកចុងដំបង ដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ នឹងនំបុ័ងឥតដំបែនោះ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ នឹងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខបាត់ទៅ អាល់គីតាប ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាយកចុងដំបងដែលគាត់កាន់ទៅពាល់សាច់ និងនំបុ័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំបុ័ងអស់ទៅ។ បន្ទាប់មក ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាក៏កំបាំងបាត់ទៅ។ |
ខណៈនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះតង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិឍទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ។
រួចទ្រង់ស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយអំពាវនាវដល់ព្រះយេហូវ៉ា ព្រះទ្រង់ក៏តបពីស្ថានសួគ៌មក ដោយភ្លើងនៅលើអាសនាតង្វាយដុត។
កាលព្រះបាទសាឡូម៉ូនបានអធិស្ឋានចប់ហើយ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មាន ហើយព្រះវិហារមានពេញដោយសិរីល្អនៃព្រះយេហូវ៉ា ។
នេះនឹងបានទុកជាទីសម្គាល់ពីព្រះយេហូវ៉ាដល់អ្នក ថាព្រះយេហូវ៉ានឹងសម្រេចការនេះ ដែលព្រះអង្គបានមានព្រះបន្ទូលហើយ
ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះតង្វាយដុត និងខ្លាញ់នៅលើអាសនា កាលប្រជាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។
ដូច្នេះ ម៉ាណូអាក៏យកកូនពពែ និងតង្វាយម្សៅមកថ្វាយព្រះយេហូវ៉ានៅលើថ្ម រួចទេវតានោះក៏ធ្វើការអស្ចារ្យ ឯម៉ាណូអា និងប្រពន្ធកំពុងតាមមើល។
កាលអណ្ដាតភ្លើងបានឆេះពីអាសនាឡើងទៅលើមេឃ នោះទេវតារបស់ព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្ដាតភ្លើង ដែលឆេះនៅលើអាសនានោះទៅ។ ឯម៉ាណូអា និងប្រពន្ធដែលកំពុងតាមមើលនោះ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដី។
ទេវតារបស់ព្រះពោលមកកាន់លោកថា៖ «ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើទៅ»។ លោកក៏ធ្វើតាមដូច្នោះ។