នៅថ្ងៃនេះ ពួកជំទាវសាសន៍ពើស៊ី និងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮពីទង្វើរបស់អគ្គមហេសី ពួកគេនឹងប្រកែកចំពោះប្តីរបស់ខ្លួន ដែលជាមន្ត្រីរបស់ព្រះករុណាដូច្នោះដែរ ហើយនឹងកើតមានសេចក្ដីមើលងាយ និងកំហឹងជាច្រើន។
ពួកចៅហ្វាយ 5:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្ត្រីដ៏ឆ្លៀវឆ្លាតរបស់នាងក៏ឆ្លើយឡើង អើ នាងក៏ឆ្លើយដោយខ្លួនឯងដែរថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីបម្រើដែលឆ្លាតជាងគេនាំគ្នាជម្រាបគាត់ ហើយគាត់ក៏ទន្ទេញចម្លើយរបស់ពួកគេថា: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកស្ត្រីប្រាជ្ញរបស់នាងក៏ឆ្លើយឡើង អើ នាងក៏ឆ្លើយដោយខ្លួនឯងដែរថា អាល់គីតាប ស្ត្រីបម្រើដែលឆ្លាតជាងគេនាំគ្នាជម្រាបគាត់ ហើយគាត់ក៏ទន្ទេញចម្លើយរបស់ពួកគេថា: |
នៅថ្ងៃនេះ ពួកជំទាវសាសន៍ពើស៊ី និងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮពីទង្វើរបស់អគ្គមហេសី ពួកគេនឹងប្រកែកចំពោះប្តីរបស់ខ្លួន ដែលជាមន្ត្រីរបស់ព្រះករុណាដូច្នោះដែរ ហើយនឹងកើតមានសេចក្ដីមើលងាយ និងកំហឹងជាច្រើន។
ម្តាយរបស់ស៊ីសេរ៉ាបានសម្លឹងមើលតាមប្រឡោះ ហើយបន្លឺវាចាតាមបង្អួចថា៖ «ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ? ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ?»
"តើគេរកមិនបានជ័យភណ្ឌ ហើយចែកគ្នាទេឬ? គឺបុរសគ្រប់គ្នាបានស្រីក្រមុំម្នាក់ ឬពីរនាក់ ឯស៊ីសេរ៉ា តើមិនបានទទួលជ័យភណ្ឌជាក្រណាត់ជ្រលក់ពណ៌ គឺក្រណាត់ប៉ាក់ជ្រលក់ពណ៌ពីជ័យភណ្ឌ ជាក្រណាត់ប៉ាក់ពីរផ្ទាំងដែលជ្រលក់ពណ៌ ជាជ័យភណ្ឌសម្រាប់បង់កទេឬ?"