ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។
ពួកចៅហ្វាយ 5:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្កាយទាំងឡាយពីលើផ្ទៃមេឃបានជួយច្បាំង គេជួយច្បាំងនឹងស៊ីសេរ៉ាពីទីគោចររបស់វា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃ ផ្កាយទាំងនោះគោចរតាមផ្លូវរបស់វា មកច្បាំងជាមួយស៊ីសេរ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្ទៃមេឃក៏បានជួយច្បាំង ផ្កាយទាំងប៉ុន្មានបានច្បាំងនឹងស៊ីសេរ៉ាពីទីគោចរ អាល់គីតាប ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃ ផ្កាយទាំងនោះគោចរតាមផ្លូវរបស់វា មកច្បាំងជាមួយស៊ីសេរ៉ា។ |
ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។
ព្រះយេហូវ៉ាបំបាក់ទ័ពរបស់ពួកគេនៅមុខពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានវាយគេនៅជិតក្រុងគីបៀន ដោយប្រហារជីវិតយ៉ាងសម្បើម ក៏ដេញតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា និងម៉ាកេដា។
ពេលពួកគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ ព្រះយេហូវ៉ាក៏ទម្លាក់គ្រាប់ព្រឹលធំៗពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់។ ពួកអ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។
នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រគល់ពួកសាសន៍អាម៉ូរីមកក្នុងកណ្ដាប់ដៃពួកកូនចៅអ៊ីស្រាអែល លោកយ៉ូស្វេទូលព្រះយេហូវ៉ានៅមុខពួកកូនចៅអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀមនៅលើក្រុងគីបៀនទៅ ហើយព្រះច័ន្ទក៏ដែរ ចូរឈប់ស្ងៀមនៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។
ព្រះយេហូវ៉ាបំបាក់ទ័ពស៊ីសេរ៉ា និងរទេះទាំងប៉ុន្មានរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក។ ស៊ីសេរ៉ាក៏ចុះពីរទេះរបស់លោក ហើយរត់គេចខ្លួនទៅ។
ស្ទឹងគីសុនបានហូរគំហុកនាំយកគេទៅបាត់ គឺស្ទឹងគីសុនដែលហូរគំហុក ជាស្ទឹងពីចាស់បុរាណ។ ព្រលឹងខ្ញុំអើយ ចូរជាន់គេដោយកម្លាំងដ៏ខ្លាំងចុះ!។
កាលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សម្លាប់។