ព្រះបាទដាវីឌមានព្រះហឫទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសា ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "ពេរេស-អ៊ុសា " រហូតដល់សព្វថ្ងៃ។
ពួកចៅហ្វាយ 21:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជននោះមានចិត្តអាណិតអាសូរដល់ពួកបេនយ៉ាមីន ព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួកគេមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលស្ដាយកុលសម្ព័ន្ធបេនយ៉ាមីនណាស់ ព្រោះព្រះអម្ចាស់បានបំបាត់ពួកគេពីក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។ អាល់គីតាប ជនជាតិអ៊ីស្រអែលស្តាយកុលសម្ព័ន្ធពុនយ៉ាមីនណាស់ ព្រោះអុលឡោះតាអាឡា បានបំបាត់ពួកគេពីក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែល។ |
ព្រះបាទដាវីឌមានព្រះហឫទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសា ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "ពេរេស-អ៊ុសា " រហូតដល់សព្វថ្ងៃ។
ព្រោះលើកមុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះរបស់ពួកយើង ព្រះអង្គបានប្រហារពួកយើង គឺព្រោះពួកយើងមិនបានស្វែងរកព្រះអង្គ ឲ្យត្រូវតាមក្បួន»។
បានជាអំពើទុច្ចរិតនេះ នឹងបានដូចជាកំផែងបាក់បែក ដែលហៀបនឹងរលំដល់អ្នករាល់គ្នា ជាកន្លែងទ្រេតក្នុងកំផែងយ៉ាងខ្ពស់ ស្រាប់តែបាក់ចុះមកភ្លាមមួយរំពេច។
ហើយពួកអ្នកដែលនឹងកើតពីអ្នកមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី អ្នកនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនតំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។
នៅគ្រានោះ ពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញ ហើយគេប្រគល់ស្ត្រីទាំងប៉ុន្មានដែលបានទុកឲ្យរស់នៅ ក្នុងចំណោមស្ត្រីនៅយ៉ាបេស-កាឡាត ឲ្យពួកគេ ប៉ុន្ដែ ស្ត្រីទាំងនោះមិនគ្រប់គ្រាន់សម្រាប់ពួកគេទេ។
ពេលនោះ ពួកចាស់ទុំក្នុងក្រុមជំនុំសួរគ្នាថា៖ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីរកប្រពន្ធឲ្យពួកអ្នកដែលនៅសល់បាន បើស្ត្រីក្នុងពួកបេនយ៉ាមីនវិនាសអស់ទៅហើយនោះ?»
គេឆ្លើយថា៖ «ពួកបេនយ៉ាមីនដែលបានរួចជីវិត ត្រូវតែមានមត៌កសម្រាប់ពួកគេ ដើម្បីកុំឲ្យមានកុលសម្ព័ន្ធណាមួយរលុបបាត់ពីអ៊ីស្រាអែលឡើយ។
ពួកកូនចៅអ៊ីស្រាអែលនឹកស្តាយពួកបេនយ៉ាមីន ជាបងប្អូនរបស់ពួកគេ ហើយនិយាយថា៖ «នៅថ្ងៃនេះ កុលសម្ព័ន្ធមួយបានកាត់ចេញពីសាសន៍អ៊ីស្រាអែលហើយ