(រីឯពួកកូនចៅបេនយ៉ាមីនបានឮថា ពួកកូនចៅអ៊ីស្រាអែលបានឡើងមកដល់មីសប៉ា) ពួកកូនចៅអ៊ីស្រាអែលសួរថា៖ «សូមប្រាប់យើងមក តើអំពើដ៏អាក្រក់នេះកើតឡើងយ៉ាងដូចម្ដេច?»
ពួកចៅហ្វាយ 20:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសលេវី ជាប្តីរបស់ស្ត្រីដែលគេបានសម្លាប់នោះក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្រុងគីបៀរ ជាក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីស្នាក់នៅពេលយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសលេវីជាប្ដីរបស់ស្ត្រីដែលត្រូវគេសម្លាប់ ក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងខ្ញុំបានចូលទៅក្រុងគីបៀរ ជាទឹកដីរបស់ពួកបេនយ៉ាមីន ដើម្បីសម្រាកនៅពេលយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកលេវីជាប្ដីនាង ដែលគេបានសំឡាប់នោះ គាត់ឆ្លើយថា ខ្ញុំ នឹងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្នុងគីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីនឹងស្នាក់នៅ អាល់គីតាប បុរសលេវីជាប្ដីរបស់ស្ត្រីដែលត្រូវគេសម្លាប់ក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងខ្ញុំបានចូលទៅក្រុងគីបៀរ ជាទឹកដីរបស់ពួកពុនយ៉ាមីន ដើម្បីសម្រាកនៅពេលយប់។ |
(រីឯពួកកូនចៅបេនយ៉ាមីនបានឮថា ពួកកូនចៅអ៊ីស្រាអែលបានឡើងមកដល់មីសប៉ា) ពួកកូនចៅអ៊ីស្រាអែលសួរថា៖ «សូមប្រាប់យើងមក តើអំពើដ៏អាក្រក់នេះកើតឡើងយ៉ាងដូចម្ដេច?»
យប់នោះ ស្រាប់តែពួកមេដឹកនាំនៅក្រុងគីបៀរ លើកគ្នាមកព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ ហើយទាស់នឹងខ្ញុំ។ គេមានបំណងចង់សម្លាប់ខ្ញុំ រួចគេចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយរំលោភនាងរហូតដល់ស្លាប់។