ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 20:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រុង​គី‌បៀរ​ជា​ប្រញាប់ គេ​ចេញ​ទៅ​វាយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ទាំង​អស់​ដោយ​មុខ​ដាវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទ័ព​ឆ្មក់​វាយ​សម្រុក​យ៉ាង​លឿន​ចូល​ក្នុង​ក្រុង​គីបៀរ ហើយ​ចាប់​យក​ទីក្រុង ព្រម​ទាំង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ទ័ព​បង្កប់​ក៏​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រុង​គីបៀរ​ជា​ប្រញាប់ គេ​ដំរង់​ទៅ​មុខ វាយ​សំឡាប់​ពួក​ក្រុង​នោះ​ទាំង​អស់​ដោយ​មុខ​ដាវ

សូមមើលជំពូក

អាល់គីតាប

ទ័ព​ឆ្មក់​វាយ​សំរុក​យ៉ាង​លឿន​ចូល​ក្នុង​ក្រុង​គីបៀរ ហើយ​ចាប់​យក​ទី‌ក្រុង ព្រម​ទាំង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ​ទៀត​ផង។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 20:37
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ឲ្យ​មាន​ដៃ​ណា​ប៉ះ​ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​ចោល​អ្នក​នោះ​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​ជា​សត្វ ឬ​មនុស្ស​ក្តី​ក៏​មិន​ត្រូវ​នៅ​រស់​ដែរ"។ កាល​ណាមាន​សំឡេង​ផ្លុំ​ស្នែង​ឮសូរ​វែង នោះ​គេ​អាច​ឡើង​មក​លើ​ភ្នំ​បាន»។


ពេល​គេ​ផ្លុំ​ត្រែ​ស្នែង​ចៀម​មាន​សំឡេង​យ៉ាង​វែង គឺ​ពេល​អ្នក​រាល់​គ្នាឮ​សំឡេង​ត្រែ ប្រជា‌ជន​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សម្រែក​យ៉ាង​ខ្លាំង នោះ​កំផែង​ក្រុង​នឹង​រលំ​ចុះ​នៅ​នឹង​កន្លែង ហើយ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​សម្រុក​ចូល​ត្រង់​ទៅ​មុខ​រៀង​ខ្លួន»។


ដូច្នេះ គេក៏​បានបោះ​ទ័ព​តាម​កន្លែង​រៀង​ខ្លួន គឺ‌ទី​តាំង​ទ័ព​ធំ​ដែលនៅ​ខាង​ជើង​ទី​ក្រុង និងកម្លាំង​ការ​ពារ​ទ័ព​ជួរខាង​ក្រោយ នៅ​ខាង​លិច​ទីក្រុង។ យប់​នោះ លោក​យ៉ូស្វេ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។


កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នេះ ពួក​អ្នក​ក្រុង​ទាំង​អស់​គ្នា​ក៏​ប្រញាប់‌ប្រញាល់​ក្រោក​ពី​ព្រលឹម ហើយ​ស្តេច និងប្រជា‌រាស្ត្រ​របស់​ស្ដេច​ទាំង​អស់ ក៏​ចេញ​ទៅ​កាន់​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ទល់​មុខ​វាល​អារ៉ាបា ឥត​ដឹង​ថា​មាន​ពល​ទ័ព​បង្កប់​ទាស់​នឹង​គេ នៅ​ខាង​ក្រោយ​ទី​ក្រុង​ទេ។


កាល​លោក​លើក​ដៃ​ឡើង ពួក​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​ជា​ប្រញាប់ សម្រុក​ចូល​ទៅ​ចាប់​យក​ទីក្រុង ហើយ​ប្រញាប់‌ប្រញាល់​ដុតទី​ក្រុង​នោះ​ភ្លាម។