ពួកគេសុទ្ធតែមានធ្នូ ហើយស្ទាត់បាញ់ព្រួញ និងគ្រួស ទាំងដៃឆ្វេង ទាំងដៃស្តាំផង ជាជំនួរវង្សរបស់បងប្អូនស្ដេចសូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
ពួកចៅហ្វាយ 20:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមអ្នកទាំងអស់នេះ មានមនុស្សជ្រើសរើសប្រាំពីររយនាក់ ដែលប្រើតែដៃឆ្វេង គ្រប់គ្នាអាចចោលដុំក្រួសដោយប្រើដង្ហក់ សូម្បីតែសក់មួយសរសៃក៏ចោលឥតខុសឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមពួកគេ មានទាហានដ៏ជំនាញៗចំនួនប្រាំពីររយនាក់ ដែលប្រើតែដៃឆ្វេង។ អ្នកទាំងនោះអាចប្រើដង្ហក់ចោលដុំគ្រួស សូម្បីតែសក់មួយសរសៃក៏ចោលឥតខុសឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកគេទាំងនោះ មានមនុស្សជ្រើសរើស៧០០នាក់ ដែលប្រើការខាងដៃឆ្វេងគ្រប់គ្នាអាចបាញ់ដោយក្រួស ត្រូវដល់សក់១សរសៃបានឥតខុសឡើយ។ អាល់គីតាប ក្នុងចំណោមពួកគេ មានទាហានដ៏ជំនាញៗ ចំនួនប្រាំពីររយនាក់ ដែលប្រើតែដៃឆ្វេង។ អ្នកទាំងនោះអាចប្រើដង្ហក់ចោលដុំគ្រួស សូម្បីតែសក់មួយសរសៃក៏ចោលឥតខុសឡើយ។ |
ពួកគេសុទ្ធតែមានធ្នូ ហើយស្ទាត់បាញ់ព្រួញ និងគ្រួស ទាំងដៃឆ្វេង ទាំងដៃស្តាំផង ជាជំនួរវង្សរបស់បងប្អូនស្ដេចសូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
ព្រះបាទអូសៀសក៏ចាត់ចែងធ្វើខែល លំពែងមួកសឹក និងអាវក្រោះ ព្រមទាំងធ្នូ និងក្រួសសម្រាប់បាញ់ឲ្យគេ គឺឲ្យពួកពលទ័ពទាំងអស់នោះ
ឯពួកអ៊ីស្រាអែល ក្រៅពីពួកបេនយ៉ាមីន មានបួនសែននាក់ដែលកាន់ដាវ ហើយសុទ្ធតែជាមនុស្សស្ទាត់ជំនាញក្នុងចម្បាំង។
ប៉ុន្ដែ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រះអង្គក៏តាំងឲ្យមានម្នាក់ ជាអ្នកសង្គ្រោះដល់គេ គឺអេហ៊ុឌ ជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជាបុរសម្នាក់ដែលប្រើការតែដៃឆ្វេង។ ពួកកូនចៅអ៊ីស្រាអែលបានផ្ញើសួយអាករទៅថ្វាយព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ ដោយសារលោក។
រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួនប្រាំដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងថង់យាមរបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរតម្រង់ចូលទៅរកសាសន៍ភីលីស្ទីននោះ។
មួយទៀត ទោះបើមានមនុស្សលើកគ្នាដេញតាមរកប្រហារជីវិតរបស់លោកក៏ដោយ គង់តែជីវិតលោកម្ចាស់នៃខ្ញុំ នឹងបានចងជាប់ក្នុងបាច់នៃជីវិត ជាមួយព្រះយេហូវ៉ា ជាព្រះរបស់លោកដែរ ឯជីវិតរបស់ពួកខ្មាំងសត្រូវរបស់លោកនឹងត្រូវបាត់ទៅ ដូចជាបាញ់ចេញពីខ្សែដង្ហក់។