ខ្ញុំអាចធ្វើបន្ទាល់បានថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ។
ពួកចៅហ្វាយ 19:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគាត់បានចូលទៅក្នុងផ្ទះហើយ គាត់ក៏យកកាំបិត មកកាត់សាកសពរបស់នាងជាដប់ពីរកំណាត់ ហើយផ្ញើកំណាត់សាកសពនីមួយៗ ទៅពាសពេញក្នុងស្រុកអ៊ីស្រាអែលទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះទៅដល់ផ្ទះហើយ គាត់ក៏យកកាំបិតមកកាប់សាកសពប្រពន្ធចុងគាត់ជាដប់ពីរកំណាត់ រួចផ្ញើកំណាត់នីមួយៗទៅឲ្យកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់បានចូលដល់ទៅក្នុងផ្ទះហើយ នោះគាត់យកកាំបិត មកកាត់ខ្មោចរបស់នាងនោះចេញជា១២កំណាត់ ផ្ញើទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល អាល់គីតាប លុះទៅដល់ផ្ទះហើយ គាត់ក៏យកកាំបិតមកកាប់សាកសពប្រពន្ធចុងគាត់ជាដប់ពីរកំណាត់ រួចផ្ញើកំណាត់នីមួយៗទៅឲ្យកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែល។ |
ខ្ញុំអាចធ្វើបន្ទាល់បានថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ។
លោកយកគោមួយនឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ស្រុកអ៊ីស្រាអែល តាមរយៈពួកអ្នកទាំងនោះ ដោយពាក្យថា៖ «អ្នកណាដែលមិនចេញមកតាមលោកសូល និងលោកសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ»។ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើប្រជាជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់