Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 19:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 គាត់​ហៅ​នាង​ថា៖ «ក្រោក​ឡើង តោះ​យើង​ទៅ​មុខ​ទៀត!» ប៉ុន្តែ គ្មាន​ចម្លើយ​តប​មក​វិញ​សោះ។ ដូច្នេះ គាត់​ក៏​លើក​នាង​ដាក់​លើ​ខ្នង​លា ហើយ​ចេញ​ដំណើរ​ទៅ​ផ្ទះ​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 គាត់​ហៅ​នាង​ថា៖ «ក្រោក​ឡើង យើង​ទៅ​មុខ​ទៀត!» ប៉ុន្តែ គ្មាន​ចម្លើយ​តប​មក​វិញ​សោះ!។ បុរស​នោះ​ក៏​លើក​សាក‌សព​នាង​ដាក់​លើ​ខ្នង​លា ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គាត់​ហៅ​ថា នែ ចូរ​ក្រោក​ឡើង យើង​ទៅ តែ​នាង​មិន​ឆ្លើយ​សោះ ដូច្នេះ​គាត់​ក៏​លើក​ព្រនរ​ដាក់​លើ​លា នាំ​ត្រឡប់​ទៅ​ឯ​លំនៅ​ខ្លួន​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 គាត់​ហៅ​នាង​ថា៖ «ក្រោក​ឡើង​យើង​ទៅ​មុខ​ទៀត!» ប៉ុន្តែ គ្មាន​ចម្លើយ​តប​មក​វិញ​សោះ!។ បុរស​នោះ​ក៏​លើក​សាក‌សព​នាង​ដាក់​លើ​ខ្នង​លា ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 19:28
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ហួស​ថ្ងៃ​ត្រង់​ហើយ នោះ​គេ​ក៏​ថ្វាយ​បង្គំ រហូត​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច តែ​គ្មាន​ឮ​សំឡេង ឬ​ចម្លើយ​ណា​ឆ្លើយ​សោះ ក៏​គ្មាន​អ្នក​ណា​ស្តាប់​ផង។


លុះ​ព្រឹក​ឡើង ប្តី​របស់​នាង​ក៏​ក្រោក​ឡើង ហើយ​បើក​ទ្វារ ដើម្បី​បន្ដ​ដំណើរ នោះ​ស្រាប់​តែ​ឃើញ​ប្រពន្ធ​ចុង​របស់​គាត់​ដួល​ដេក​នៅ​មាត់​ទ្វារ​ផ្ទះ ទាំង​ដៃ​តោង​ក្រប​ទ្វារ។


យប់​នោះ ស្រាប់​តែ​ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​គី‌បៀរ លើក​គ្នា​មក​ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ ហើយ​ទាស់​នឹង​ខ្ញុំ។ គេ​មាន​បំណង​ចង់​សម្លាប់​ខ្ញុំ រួចគេ​ចាប់​បង្ខំ​ប្រពន្ធ​ចុង​របស់​ខ្ញុំ ហើយ​រំលោភ​នាង​រហូត​ដល់​ស្លាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម