អ្នកបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរដែរ ដ្បិតអ្នកមិនចេះឆ្អែតឆ្អន់ឡើយ អ្នកបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត។
ពួកចៅហ្វាយ 19:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ប្រពន្ធចុងរបស់គាត់មិនស្មោះត្រង់នឹងគាត់ ហើយនាងក៏ដើរចេញពីគាត់ ទៅនៅផ្ទះរបស់ឪពុកនាង នៅឯបេថ្លេហិម ស្រុកយូដា ហើយស្នាក់នៅទីនោះអស់បួនខែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នាងបានក្បត់ចិត្តប្ដី ហើយចាកចេញពីប្ដីត្រឡប់ទៅនៅផ្ទះរបស់ឪពុកនាង នៅភូមិបេថ្លេហិម ក្នុងស្រុកយូដាវិញ។ នាងស្នាក់នៅទីនោះអស់រយៈពេលបួនខែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងនោះក៏ផិតចេញពីប្ដី រួចទៅឯផ្ទះឪពុកនាង នៅឯបេថ្លេហិមស្រុកយូដាវិញ នាងបាននៅទីនោះអស់៤ខែ អាល់គីតាប ប៉ុន្តែ នាងបានក្បត់ចិត្តប្ដី ហើយចាកចេញពីប្ដីត្រឡប់ទៅនៅផ្ទះរបស់ឪពុកនាង នៅភូមិបេថ្លេហិម ក្នុងស្រុកយូដាវិញ។ នាងស្នាក់នៅទីនោះអស់រយៈពេលបួនខែ។ |
អ្នកបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរដែរ ដ្បិតអ្នកមិនចេះឆ្អែតឆ្អន់ឡើយ អ្នកបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត។
បើកូនស្រីរបស់សង្ឃណាម្នាក់បង្ខូចខ្លួន ដោយធ្វើជាពេស្យា នោះបានបង្អាប់ដល់ឪពុកហើយ ត្រូវតែដុតគេក្នុងភ្លើងទៅ។
នោះគេត្រូវនាំនាងចេញទៅមាត់ទ្វារផ្ទះឪពុករបស់នាង ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសម្លាប់នឹងថ្ម ដ្បិតនាងបានប្រព្រឹត្តអំពើដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
គ្រានោះ នៅក្រុងបេថ្លេហិមស្រុកយូដា មានយុវជនម្នាក់ក្នុងពូជពង្សយូដា ដែលជាលេវី បានមកស្នាក់អាស្រ័យនៅទីនោះ។
នៅគ្រានោះ ពេលគ្មានស្តេចនៅស្រុកអ៊ីស្រាអែល មានលេវីម្នាក់ ដែលរស់នៅប៉ែកខាងចុងស្រុកភ្នំអេប្រាអិម បានយកស្ត្រីម្នាក់ពីបេថ្លេហិម ស្រុកយូដាមកធ្វើជាប្រពន្ធចុង។
ពេលនោះ ប្តីរបស់នាងក៏បានធ្វើដំណើរទៅតាមនាង ដើម្បីនិយាយលួងលោមនាង ហើយនាំនាងត្រឡប់មកវិញ។ គាត់បាននាំអ្នកបម្រើម្នាក់ និងលាពីរទៅជាមួយ។ លុះដល់ហើយ នាងក៏នាំគាត់ចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកនាងបានឃើញ គាត់ក៏ចេញមកទទួលដោយអំណរ។